ក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ៧ប្រទេសបានចុះសង្កេតការណ៍ជាក់ស្តែងនៅតំបន់ព្រំដែនអន្តរជាតិប៉ោយប៉ែត

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ហោះផ្សាយនៅលើបណ្តាញសង្គម នៅរសៀលថ្ងៃ១៤ ទីសីហា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។

គួររំលឹកថា ភាគីថៃបានរាយលួសបន្លា កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ទ័ពថៃបានធ្វើសកម្មភាពពង្រាយកង់ឡាន បន្លាលួស និងចល័តសព្វាវុធ និងសកម្មភាពជាច្រើនទៀត នៅក្នុងអំឡុងពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលទាំងអស់នេះ ជាភស្តុតាងដែលមិនអាចប្រកែកបាន។

ដំណើរបេសកកម្មនេះ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ((Extraordinary GBC Meeting) ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា៖ ការឡើងកម្ដៅផែនដី និងផលប៉ះពាល់ដល់កសិករ

ការឡើងកម្ដៅផែនដី គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ហើយផលប៉ះពាល់របស់វាមានសភាពធ្ងន់ធ្ងរជាពិសេសចំពោះកសិករ
beylikdüzü escort escort beylikdüzü beylikdüzü escort