សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា ស្របពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងឈឺចាប់ បែរជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ «តើគេស្នេហាជាតិឬក្បត់ជាតិ?»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖

បងប្អូនជនរួមជាតិជាទីស្រឡាញ់!
នៅពេលប្រជាជននិងកងទ័ពយើងបាននិងកំពុងរងទុក្ខវេទនាដោយការឈ្លានពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបូរាណរាប់ទាំងប្រាសាទព្រះវិហារត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹកដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ។
តើគេជាមនុស្សឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។

ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែលមានមនុស្សតាម១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
beylikdüzü escort escort beylikdüzü beylikdüzü escort