អ្នកនាំពាក្យក្រសួងការពារជាតិ ៖ យោធាថៃ នៅតែបន្តទន្ទ្រានឈ្លានពានកម្ពុជា តាមរយៈការចល័តទ័ព និងសព្វាវុធតាមផ្លូវគោក និងផ្លូវទឹកនៅតំបន់ប៉ែកនិរតី

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា មកដល់ទល់ពេលនេះ សកម្មភាពឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា តាំងពីម៉ោង ៥: ០០ នាទីព្រឹក ថៃបានចាប់ផ្តើមវាយប្រហារមកលើកម្ពុជា រួមមាន ៖ ចាក់ច្រែង វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច ជាំតែ និងនិងអានសេះ ចំពោះទិសទី៣ ពុំមានសភាការណ៍អ្វីគួរឱ្យកត់សម្គាល់ឡើយ ដោយកងទ័ពកម្ពុជាបានឈរជើងការពារយ៉ាងរឹងមាំ ការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។

នាឱកាសនោះផងដែរ លោកជំទាវ បានថ្លែងបន្តថា ចំពោះទិសថ្មី ដែលថៃចាប់ផ្តើមព្រលាតការឈ្លានពាន គឺនៅខេត្តពោធិ៍សាត់ ដែលភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាមុន ដែលមកទល់ពេលនេះ ភាគីថៃនៅតែបន្តផ្លោងចូលឈ្លានពានទឹកដីកម្ពុជា ហើយចំពោះខេត្តបន្ទាយមានជ័យមិនទាន់មានការផ្ទុះអាវុធនៅឡើយទេ ប៉ុន្តែកងទ័ពថៃបានដាក់សម្ភាធ និងគម្រាមកំហែងមកលើកងកម្លាំងកម្ពុជា និងបណ្តេញចេញពីទឹកដីកម្ពុជា បើមិនចេញនឹងមានការប្រើប្រាស់អាវុធបាញ់ប្រហារមកលើកងទ័ពកម្ពុជា នេះគឺជាទង្វើរំលោភបំពានកិច្ចព្រមព្រៀងនៅឆ្នាំ ២០០០ នៅមាត្រា ៥។ ចំពោះនៅខេត្តកោះកុងវិញ មានសភាពការណ៍តានតឹង ដោយសារសកម្មភាពទន្ទ្រាន ឈ្លានពាន បង្ខិតបង្ខំនេះ ពីសំណាក់ភាគីថៃ តាមរយៈការទន្ទ្រានចល័តនាវាចូលចន្លោះកោះគុត កោះឆាង សរុបចំនួន ៨ គ្រឿង ក្នុងភូមិសាស្រ្តខេត្តកោះកុង ប៉ុន្តែកងកម្លាំងកម្ពុជារក្សាការឈរជើងតាមទីតាំងដដែល ដោយមិនមានការប្រែប្រួល ឬផ្ទុះអាវុធឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort