សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបានរៀបចំប្រព័ន្ធច្បាប់និងស្ថាប័នរដ្ឋបាលរបស់ខ្លួនឡើងវិញក្រោយចាកផុតពីសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបានរៀបចំប្រព័ន្ធច្បាប់និងស្ថាប័នរដ្ឋបាលរបស់ខ្លួនឡើងវិញ នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដោយទទួលយក ជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេសទាំងប្រទេសដែលប្រកាន់យកប្រព័ន្ធបែបបារាំង និងតាមបែបអង់គ្លេស ក្នុងគោលបំណងធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោកឱ្យទាន់តាមសភាពការណ៍ចាំបាច់នៃការអភិវឌ្ឍប្រទេសក្នុងសុខសន្តិភាពថ្មីថ្មោងបន្ទាប់ចាកផុតពីសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលប្រារព្ធនៅ វិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាធ្លាប់ មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំសង្គមនិងសេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ផ្អែកតាមប្រវត្តិសាស្រ្តសិលាចារិក កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រង និងដឹកនាំប្រទេសតាំងពីសម័យហ្វូណនរហូតដល់សម័យទំនើបភាវូបនីយកម្ម ច្បាប់ខ្មែរតាមបែបបារាំងនៅពាក់កណ្តាលសតវត្សទី១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កម្ពុជា បានធ្វើទំនើបកម្មច្បាប់ខ្មែរឱ្យរីកដុះដាលជាបណ្តើរៗ ស្របទៅតាមកត្តាប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ និងជំនឿរបស់ប្រជាជនកម្ពុជាផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort