សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅទីក្រុងនីស ប្រទេសបារាំង

 

នៅថ្ងៃទី១០ មិថុនា ២០២៥ មុននឹងវិលត្រលប់មកកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរនៅទីក្រុងនីស ប្រទេសបារាំង។

សម្តេចធិបតីបានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនខ្មែរមួយចំនួន ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីនោះ។ ទោះបីជាមិនអាចជួបជាមួយសហគមន៍ខ្មែរទាំងមូលដោយសារពេលវេលាមានកំណត់ក្តី សម្តេចមានអារម្មណ៍សប្បាយរីករាយក្នុងការជួបជុំជាមួយបងប្អូនជាច្រើន និងបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីលោកអ៊ំ មីង បងប្អូន និងក្មួយៗ។

សម្តេចបានបញ្ជាក់ថា បងប្អូនខ្មែរនៅបរទេសនៅតែមានចិត្តនឹកចំពោះស្រុកកំណើត និងបង្ហាញក្តីបារម្មណ៍ចំពោះបញ្ហាព្រំដែន។ បងប្អូនសហគមន៍ខ្មែរបានសូមឱ្យរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចំរើន និងរក្សាសន្តិភាព។

ជាការឆ្លើយតប សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាដាច់ខាតក្នុងការការពារបូរណភាពទឹកដី និងស្វែងរកដំណោះស្រាយតាមសន្តិវិធី ដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។
beylikdüzü escort escort beylikdüzü beylikdüzü escort