បន្ទាប់មក នៅព្រឹកថ្ងៃទី៧ ខែសីហា ដដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបាន អនុញ្ញាតអោយក្រុមហ៊ុនទី៤គឺក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះខាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី បានគោរពជំរាបសម្តេចតេជោ នាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់លោកមានភាពសប្បាយរីករាយ ដែលបានសម្តេចអនុញ្ញាតឱ្យជួបពិភាក្សាការងារ ហើយបានគោរពរាយការណ៏ជូនសម្តេចថា កន្លងមកក្រុមហ៊ុនរបស់លោកបានបង្កើតរោងចក្រចំនួន៣នៅកម្ពុជា។
សម្តេចតេជោបានឆ្លើយតបថា មិនថាក្រុមហ៊ុនតូចរឺធំទេគឺកម្ពុជាទាក់ទាញយកទៅវិនិយោគទាំងអស់ ជាក់ស្តែងដូចជាប្រវត្តិសម្តេចផ្ទាល់គឺចាប់ផ្តើមតាំងពីជីវិតក្មេងវត្តខិតខំប្រឹងរហូតដល់បច្ចុប្បន្ន។
តំណាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី បានមានប្រសាសន៏គាំទ្រប្រសាសន៏សម្តេចតេជោ នាយករដ្ឋមន្រ្តីយ៉ាងណាមិញដូចជាក្រុមហ៊ុន របស់លោកក៏ចាប់ផ្តើមពីតូចមកធំដែរ។ តំណាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបានជំរាបសម្តេចថា ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីមានរោងចក្រ៣នៅកម្ពុជា និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកកម្ពុជាផងដែរ ជាមួយគ្នានេះក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីក៏បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្រ្តីពាក់ព័ន្ធនិងវិស័យអគ្គិសនី ដែលបានចុះកិច្ចព្រមព្រៀងជាមួយEDC ក្នុងការផ្តល់អគ្គសនីគ្រប់គ្រាន់ និងតម្លៃថោក។
ក្នុងជំនូបនេះសម្តេចក៏បានស្នើអោយក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីជួយបន្តបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ។
សូមជំរាបផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេរីភាវូ បនីយកម្ម ការជំរុញនិងការការពារវិនិយោគ នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០០៧ និងបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០០៨។ ចាប់តាំងពីមាន កិច្ចព្រមព្រៀងជាមួយគ្នារួចមក មានក្រុមហ៊ុនជប៉ុនចំនួន១២៨ក្រុមហ៊ុន បានមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានទុនសរុបចំនួនជា ២ពាន់៧២៨លានដុល្លា ជាប់ចំណាត់ថ្នាក់ទី៩៕