សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល តែងតែចាត់ទុកស្ថាប័នឧត្តមសិក្សាជាដៃគូសហការជិតស្និទ្ធ និងមិនអាចខ្វះបាន

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល តែងតែចាត់ទុកស្ថាប័នឧត្តមសិក្សាជាដៃគូសហការជិតស្និទ្ធ និងមិនអាចខ្វះបាននៅក្នុងការតម្រង់ទិសសម្រាប់អនាគតមូលធនមនុស្សឱ្យចំគោលដៅដោយផ្អែកលើចក្ខុវិស័យរួមប្រកបដោយមហិច្ឆតារបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្ថាប័នឧត្តមសិក្សា គឺជាតួអង្គពាក់ព័ន្ធដ៏សំខាន់ក្នុងការធានាថា យុវជនជំនាន់ក្រោយរបស់កម្ពុជា មានជំនាញសម្រាប់អនាគត មានភាពធន់ និងសមត្ថភាពសម្របសម្រួលបានឆាប់រហ័ស តាមទាន់ការវិវត្តជឿនលឿននៃបរិការណ៍សង្គមនិងបច្ចេកវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងស្ថាប័នឧត្តមសិក្សាដទៃទៀត ឱ្យបន្តពង្រឹងការអភិវឌ្ឍស្ថាប័នទាំងផ្នែករឹង និងផ្នែកទន់ដើម្បីបង្កើនទំនុកចិត្តនិងឧត្តមភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យស្ថាប័នឧត្តមសិក្សាប្រើប្រាស់ឱ្យអស់លទ្ធភាព នូវយន្តការអេកូឡូស៊ីដែលគាំទ្រដល់សហគ្រិនភាព ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីចូលរួមចំណែកបង្កើតការងារ និងពង្រឹងពង្រីកមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងប្រទេសឱ្យកាន់តែទូលំទូលាយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort