សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍លោក ជា ប៉ូច និងស្វាគមន៍អ្នកផ្សេងទៀតដែលផ្តាច់ខ្លូនចេញពីទណ្ឌិតក្បត់ជាតិ៣ជំនាន់

តាមរយៈហ្វេសប៊ុកនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖

ជូនលោកជា ប៉ូច ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។ ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។

ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថាយើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់នឹងសូមលើកលែងទោសឲ្យពួកគេតែយើងមិនអត់ឱនឲ្យជនណាឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។

យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort