សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពប្រជាជន រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានគន្លឹះចំនួន២

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានគន្លឹះចំនួន២ នៅក្នុងវិស័យសុខាភិបាលដើម្បីពង្រឹងសេវាថែទាំសុខភាពជូនពលរដ្ឋ ដែលផ្តោតការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល និងសុខភាពបឋមនៅមូលដ្ឋាន ពោលគឺ៖
១- ពង្រឹងសមត្ថភាព ការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
២- ការអភិវឌ្ឍសមត្ថភាព ស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ការងារនិយ័តកម្មនិងការឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពសាធារណៈនិងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងការងារភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងវិស័យឯកជន ដើម្បីធានាឱ្បបាននូវការទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ មេសា ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា