រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីណែនាំចំនួន១១ចំណុច ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនអំពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

បើតាមខ្លឹមសារនៃសេចក្តីណែនាំនោះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាប ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវ និងណែនាំចំនួន១១ចំណុច ដូចខាងក្រោម៖
១-រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំដាក់ចេញនូវផែនការជាក់ស្តែងនៅតាមមូលដ្ឋានរៀងៗខ្លួន និងណែនាំដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងទីតាំងចំណត ផ្លូវថ្មើរជើង និងការបញ្ចៀសចរាចរណ៍នៅតាមបណ្តាផ្លូវនានាអំឡុងពេលប្រារព្ធពិធី។
២-ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
៣-ត្រូវចូលរួម និងផ្តល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ។
៤-ហាមដាច់ខាតលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៥-ហាមឃាត់ការនាំចូល ចែកចាយ ទិញលក់ និងអុជផាវ ឬគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ និងការភ្ញាក់ផ្អើល បង្កអសន្តិសុខ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
៦-ចូលរួមទប់ស្កាត់គ្រោះអគ្គីភ័យដោយប្រុងប្រយ័ត្ន និងមានភាពម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួននិងអ្នកដទៃ។
៧-ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗទៅលើបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរគ្រប់ប្រភេទ ក្រៅពីតំបន់ដែលបានអនុញ្ញាត។
៨-ត្រូវពិនិត្យលទ្ធភាពតុបតែងលម្អទាំងផ្នែកខាងក្នុងនិងខាងក្រៅគេហដ្ឋាន ឬអាជីវកម្មរបស់ខ្លួន ដោយបង្ហាញពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណដាច់ដោយឡែកពិសេសរបស់ខេត្តសៀមរាប ឬចងពាក្យស្លោកជាដើម។
៩-ចំពោះទីតាំងអាជីវកម្មនានា ឬការលក់ដូរ ឬការតាំងបង្ហាញផលិផលផ្សេងៗឬផ្ទាំងផ្សព្វផ្សាយ
ពាណិជ្ជកម្មដែលមានការតបណ្តាញអគិ្គសនីតុបតែង ឬក្នុងគោលបំណងប្រើប្រាស់ជាក់ស្តែងលើទីតាំងរបស់ខ្លួន ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់នូវលក្ខណៈបច្ចេកទេស ជាពិសេសក្នុងអំឡុងពេលរៀបចំដំណើរការព្រឹត្តិការណ៍កម្មវិធីនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬពិនិត្យលទ្ធភាពផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីចៀសវាងការកើតឡើងនូវហេតុការណ៍ផ្សេងៗជាយថាហេតុ ឬឆ្លងចរន្តអគ្គិសនី។
១០-ហាមដាច់ខាតការដាក់តាំងបង្ហាញផលិតផលអាជីវកម្មរបស់ខ្លួន នៅលើគំនូរផ្លូវថ្មើរជើងតាមបណ្តាផ្លូវនានាក្នុងក្រុងសៀមរាប។
១១-លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនកុះករ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort