សមាជិកសភា និងអភិបាលខេត្តអូសាការបស់ជប៉ុន ចេញលិខិតអបអរសាទរ​ការរៀបចំសង្ក្រាន្តឆ្នាំថ្មី​របស់ខ្មែរនៅជប៉ុន

សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យសេរី(LDP) អភិបាលខេត្ត និង​អភិបាល​ក្រុង​អូសាកា​(OSAKA)របស់ប្រទេសជប៉ុន បានចេញលិខិតចំនួន៣ច្បាប់ផ្សេងគ្នា អបអរសាទ​រ​ចំពោះ​ការ​រៀប​ចំព្រឹត្តិការណ៍​សង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុង​អូសាកាដែល​បានប្រារព្ឋ​កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ​ដោយចាត់ទុក​ជាព្រឹត្តិការណ៍​ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និង​ភាព​សម្បូររុងរឿងនៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះ​នៃ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ផ​ង​ដែរ។

លោកជំទាវ កាតាយាម៉ា សាតសុគិ(KATAYAMA SATSUKI) សមាជិកព្រឹទ្ធសភា និងជា​ប្រធាន​គណៈកម្មការកិច្ចការស្រាវជ្រាវហរិញ្ញវត្ថុ និងជាអនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​ប្រព័ន្ធ​ពន្ធ​នៃ​គណបក្ស​ប្រជាធិបតេយ្យសេរី(LDP)ដែលជាបក្សកាន់អំណាចនៅជប៉ុន បានបង្ហាញជំនឿយ៉ាង​មុត​មាំ​ថា ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុននេះ នឹងចូលរួមចំណែក​ក្នុងការផ្លាស់ប្តូរ និង​ចែក​រំលែក​វប្បធម៌ ព្រមទាំងពង្រឹងចំណង​មិត្តភាពនៃប្រទេស​ទាំងពីរ​ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ សម្រាប់​លោកជំទាវ ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនេះ បានបង្ហាញពីភាពឥតខ្ចោះ និងភាព​សម្បូរ​រុង​រឿង​នៃ​ប្រពៃណីវប្បធ៌មខ្មែរ​ដែលបានល្បីរន្ទឺ​ទូទាំងសកលលោក។

ដោយឡែក អភិបាលខេត្តអូសាកា ឯកឧត្តម យូស៊ីមូរ៉ា ហីរូហ្វូមី(YOSHIMURA HIROFUMI) ក៏​រំភើបរីករាយយ៉ាងក្រៃលែងចំពោះការ​រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត​របស់ខ្មែរដែល​ធើ្វជាលើកដំបូងក្នុង​ទឹកដីខេត្តអូសាកា។ សម្រាប់ឯកឧត្តម ការរៀប​ចំ​ព្រឹត្តិការណ៍​ដែល​មាន​ការ​ដាក់​បង្ហាញ​ម្ហូប​អាហារ​ឈ្ងុយ​ឆ្ងាញ់ ការប្រគុំតន្រ្តីរបស់​សិល្បករ​ល្បីល្បាញ និងការសម្តែងរបាំប្រពៃណីជាដើមនេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ខេត្ត​អូសាកា និង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ស្អិត​រមួត​ថែមមួយ​កម្រិត​ទៀត។

ទន្ទឹមនឹងនេះ អភិបាលក្រុងអូសាកា លោកយូកូយ៉ាម៉ា ហៃដេយូកិ(YOKOYAMA Hideyuki)វិញ ក៏​សង្កត់ធ្ងន់ថា ព្រឹត្តការណ៍សង្ក្រាន្តខ្មែរនៅជប៉ុនឆ្នាំ២០២៤នេះ បាន​ពាំនាំ​នូវ​ប្រពៃណី​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យសង្រ្កាន្តខ្មែរ, វប្បធ៌ម, ល្បែងប្រជាប្រិយ, និងម្ហូបខ្មែរ ដែលសុទ្ធ​សឹង​ជា​កិត្យា​នុពល​ភាព​នៃវប្បធ៌មខ្មែរ មកបង្ហាញជូនប្រជាពលរដ្ឋ​នៃក្រុង​អូសាកា ព្រមទាំង​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ទាំងអស់ឱ្យឈ្វេងយល់ ហើយព្រឹត្តិការណ៍​ដ៏ល្អផូរផង់នេះ បានចូលរួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការជំរុញកិច្ចសហ​ប្រតិបត្តិការ​វប្បធ៌មនៃប្រទេសជប៉ុននិងប្រទេសកម្ពុជា។

លោក​អភិបាលក្រុង ក៏បានថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាលកម្ពុជាដែល​បានជ្រើសរើស​ទីក្រុងអូសាកាសម្រាប់ប្រារព្ធព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុន​យ៉ាង​គគ្រឹកគគ្រេង​នេះផងដែរ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការ​ជាមួយ​ស្ថាន​ឯក​អគ្គ​រាជ​ទូត​នៃ​ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង កាល​ពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអប​អរ​សាទរ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅសួនអូសាកា(Osaka Castle)​ក្នុងក្រុងអូសាកានៃខេត្តអូសាការបស់ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ណាកាណុ ហីរូមាសា(Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាង​អភិបាល​ខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវ​កិត្តិយស​ជាតិ និងអន្តរជាតិសរុបជាង១ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំពិធីសាសនា ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេន​ចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និង​ការ​ដាក់​បង្ហាញ​ស្តង់​ម្ហូប​អាហារ​ខ្មែរ ផលិតផលខ្មែរ​ជា​ច្រើន​ដូច​ជា​នំអន្សម​នំគម​ម្រេច​ខ្មែរ​សម្លៀក​បំពា​ក់​ប្រពៃណី​ខ្មែរ​រួម​ទាំង​ការលេ​ងល្បែងប្រជាប្រិយ រួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកប​ដោយ​បរិយាកាសស្និទ្ធស្នាល និងសប្បាយ​រីករាយ។ គួររំលឹកថា ក្រៅតែពីការ​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំថ្មី​នៅក្នុ​ង​ទីក្រុងអូសាកាដែល​សមាជិកព្រឹទ្ធសភា អភិបាលខេត្ត និងអភិបាល​ក្រុង​អូសាកា​អបអរ​សាទរ​នាពលរនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏​បានរៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះចំនួន១០ទីតាំងផ្សេងទៀតនៅតាមតំបន់នានាក្នុងប្រទេសជប៉ុនផងដែរ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort