សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ

នៅក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានប្រគល់បេសកកម្មដ៏មានសារៈសំខាន់ ដល់ក្រសួងមុខងារសាធារណៈ នៅក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្អែកលើសេចក្តីទុកចិត្តនេះ ក្រសួងមុខងារសាធារណៈ បានខិតខំបំពេញការងារសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់យ៉ាងច្រើនគួរជាទីកត់សម្គាល់ដូចជា៖
– ការគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
– ការកែទម្រង់ប្រព័ន្ធបៀរវត្សរ៍សម្រាប់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីដ៏ទៃទៀត
– ការកែលម្អប្រព័ន្ធសោធននិវត្តន៍សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន នៅក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តី និងស្ថាប័ន
– ការជំរុញ និងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ ព្រមទាំងការលើកកម្ពស់ភាពជាដៃគូនៃអង្គភាព ផ្តល់សេវាសាធារណៈ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort