ការបរិភោគអាហារដែលមានស្ករច្រើន អំបិលច្រើន និងខ្លាញ់ច្រើន ប្រឈមនឹងជំងឺធ្ងន់ធ្ងរច្រើនយ៉ាង

នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំនិងដាក់ចេញទិសដៅការងារមួយចំនួន សំដៅពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន ឲ្យកាន់តែមានគុណភាពខ្ពស់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ដ្រីជំនាញសុខភាពសាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកាត់បន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ហើយមិនត្រូវជក់បារីឡើយ ដោយសារលោកជំទាវមើលឃើញពីសង្គមបច្ចុប្បន្នថា ប្រជាពលរដ្ឋងាយប្រឈមទៅនឹងជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ និងជំងឺលើសឈាមជាដើមនោះ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានក្រើនរំលឹកទៅដល់ប្រធានមណ្ឌលទាំង២០ ដែលកំពុងប្រតិបត្តិផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រងឲ្យបាននៅអត្តសញ្ញាណអ្នកជំងឺក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ និងត្រូវផ្សព្វផ្សាយចងក្រងជាក្រុម ដើម្បីងាយគ្រប់គ្រងអ្នកដែលមានជំងឺក្នុងមូលដ្ឋាននោះ ឲ្យពួកគាត់ទទួលបានសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព និងទុកចិត្តបំផុត ជាពិសេសបន្តការយកចិត្តទុកដាក់បន្ថែមទៅលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការរៀបចំទីតាំងផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅក្នុងមណ្ឌល ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ការរៀបចំឯកសណ្ឋានតាមវិជ្ជាជីវៈ ព្រមទាំងរៀបចំថែទាំបរិស្ថានអនាម័យឲ្យបានល្អស្អាត និងការដាំដើមឈើ ឬផ្កា ជាការលម្អអូសទាញផ្នែកបរិស្ថានផងដែរ៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort