អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុង «វេទិកាភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» មូលនិធិជាង២ពាន់លានដុល្លារនឹងត្រូវបានអនុម័ត

កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១-៤ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកស្រី Tariye Gbadegesin នាយិកាប្រតិបត្តិមូលនិធិវិនិយោគអាកាសធាតុ (CIF) បានឱ្យដឹងថា បន្ទាប់ពីការជួបជុំគ្នានៅក្នុងវេទិកានេះ មូលនិធិ CIF នឹងអនុម័តមូលនិធិប្រមាណជាង២ពាន់លានដុល្លារ ដើម្បីអនុវត្តកម្មវិធីភាពជាដៃគូកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅតាមបណ្តាប្រទេសមួយចំនួន។

លោកស្រីបានបន្ដថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤ គឺចែករំលែកចំណេះដឹង តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ កសាងសមត្ថភាពលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចសន្ទនាគោលនយោបាយតាមរយៈការផ្លាស់ប្តូរទស្សនៈក្នុងការរៀបចំគោលនយោបាយដើម្បីគាំទ្រភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងដំណោះស្រាយផ្អែកលើធម្មជាតិ និងលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមនានា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការគាំទ្រនិងការសាទរចំពោះ «មូលនិធិវិនិយោគអាកាសធាតុ ឬហៅកាត់ថា CIF» ដែលបានគិតគូរហ្មត់ចត់លើបញ្ហានេះ ដោយបានផ្តួចផ្តើមនិងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការរៀបចំ «កម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» នេះឡើងនៅកម្ពុជា ពោលគឺការគិតគូររៀបចំនេះពិតជាសមស្រប ទាន់ពេល និងចំទិសដៅ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបន្តថា មូលនិធិវិនិយោគអាកាសធាតុ ក៏បាននិងកំពុងគាំទ្រលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងទំហំហិរញ្ញប្បទានសរុបប្រមាណ១១,៥ ពាន់លានដុល្លារអាមេរិក និងមានសក្តានុពលក្នុងការទាក់ទាញធនធានបន្ថែមប្រមាណ៦៣ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់ជាសហហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍសំដៅឈានទៅរកភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយប្រសិទ្ធភាពផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort