យុទ្ធនាការជិះកង់ជុំវិញទាំង១០ក្រុង ស្រុក ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការរៀបចំយុទ្ធនាការជិះកង់រៃអង្គាសថវិកានេះ ត្រូវបានធ្វើឡើងស្របតាមគោលការណ៍ណែនាំ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឲ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិបង្កើតគណៈកម្មការ ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងការគៀងគរថវិកាយកទៅផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះដល់កុមារទាំងឡាយដែលមានបញ្ហាសុខភាព និងទទួលបាន ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅតាមបណ្ដាមន្ទីរពេទ្យគន្ធបុប្ផានោះ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងបន្តថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយថវិកាច្រើន ត្រូវការឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបគណៈកម្មការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា បានសម្រេចយកថ្ងៃទី០១ ខែមេសានេះ ជាថ្ងៃចាប់ផ្ដើមដំណើរការយុទ្ធនាការ ប្រើរយៈពេល៧ថ្ងៃ ដើម្បីជិះកង់គៀងគររកថវិកាគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

សូមជម្រាបជូនថា យុទ្ធនាការនេះ ជាជំហានដំបូង គឺជិះកង់រួមគ្នាជាក្រុមធំ ចេញពីគោលដៅសួនស្មៅមុខសាលាខេត្ត ទៅកាន់ «អក្សរខេត្តកំពង់ចាម» នៅមាត់ទន្លេ បន្ទាប់មកបំបែកជា ៧ក្រុម ដើម្បីជិះកង់ទៅកាន់គោលដៅដែលបានកំណត់ទុករួមមាន៖ ផ្សារលក់ដូរ សាលារៀន វត្តអារាម អង្គភាពរដ្ឋបាលក្រុង ឬស្រុក មន្ទីរអង្គភាព ទីស្នាក់ការក្រុមហ៊ុនអាជីវកម្ម ឬគ្រឹះស្ថានឯកជន ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ដូរជាដើម៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort