ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យមន្ត្រីនគរបាលទាំងអស់ពង្រឹងការអនុវត្តតួនាទីភារកិច្ចឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងថ្នាក់ដឹកនាំកម្លាំងពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងថា សភាពការណ៍សន្តិសុខនៅកម្ពុជាមានភាពល្អប្រសើរ ប៉ុន្តែសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញនិងពិបាកប៉ាន់ស្មាននៅឡើយ។ ដូចនេះយើងត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់រាល់បាតុភាពផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសភ្ញៀវទេសចរណ៍ ដោយត្រូវបន្តប្រយុទ្ធប្រឆាំងនឹងរាល់គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស គ្រឿងញៀន អាវុធខុសច្បាប់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត បង្កើនប្រសិទ្ធភាពលើការងារពន្លត់អគ្គិភ័យ យកចិត្តទុកដាក់ពង្រឹងកម្លាំងប្រជាការពារ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងអាវុធជាតិផ្ទុះ ការគ្រប់គ្រងជនអន្តោប្រវេសន៍ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងមន្រ្តី និងកងកម្លាំងតាមអង្គភាព។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថ្លែងអំណរគុណ និងលើកទឹកចិត្តខ្ពស់ដល់កម្លាំងចម្រុះ រួមទាំងកម្លាំងនគរបាលចរាចរណ៍ ជាពិសេសនៅរាជធានីភ្នំពេញ ដែលបានអនុវត្តប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹងយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើន ជាពិសេសបានជួយឱ្យអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ថយចុះច្រើនជាងពាក់កណ្ដាល បើប្រៀបធៀបនឹងមុនពេលមានការអនុវត្ត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort