សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងវិស័យពិការភាពគឺជាការចូលរួមគ្នាបង្កើនក្តីសង្ឃឹមបន្ថែមជូនបងប្អូនទាំងអស់នូវភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាពសេចក្តីថ្លៃថ្នូររបស់បងប្អូនដែលមានពិការភាពព្រមទាំងផ្លាស់ប្តូរឱ្យបាននូវការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាពដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ននៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធី «សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជនជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា» នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤៕