សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីកិច្ចការអាទិភាពពីរយ៉ាង ដើម្បីជំរុញសេវាសុខភាពសាធារណៈឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៅទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើកិច្ចការងារ ២ នៅលើគ្រប់វិស័យទាំងអស់ នោះគឺ៖ ១- ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និង២- កាត់បន្ថយនូវចំណុចអវិជ្ជមាន ឬចំណុចខ្វះខាតដែលយើងមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សម្រាប់វិស័យសុខាភិបាល ចំពោះការបង្កើនសមិទ្ធផលវិជ្ជមាន គឹបង្កើនសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង ដែលនៅក្នុងកិច្ចការងារនេះត្រូវផ្តោតទៅលើការពង្រឹងសមត្ថភាព ដែលធ្វើតាមអភិក្រម ២ រួមមាន៖ ១-ពីលើចុះទៅក្រោម និង២-ពីក្រោមឡើងមកលើ ពោលគឺត្រូវពង្រឹងផ្តល់សេវាបឋមមូលដ្ឋាន ការពង្រឹងពីមូលដ្ឋានកម្រិតទាបទៅខ្ពស់ ដែលទិសដៅទី១ គឺពង្រឹងមណ្ឌលសុខភាព ឡើងទៅដល់ពេទ្យបង្អែកស្រុក ដែលនេះទិសដៅពង្រឹងពីរសំខាន់ៗចាំបាច់ត្រូវធ្វើ ក្នុងពេលតែមួយ៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort