សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែម និងកាត់បន្ថយចំណុចអវិជ្ជមាន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់កិច្ចការចំនួន២លើគ្រប់វិស័យ គឺទីមួយ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងទីពីរ កាត់បន្ថយចំណុចអវិជ្ជមាន ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនទៅមុខទៀត។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះដែរ ការពង្រីកសមិទ្ធផលវិជ្ជមាននោះ គឺការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពដើម្បីផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាលនេះ គឺត្រូវតែបន្តធ្វើជារៀងរាល់អាណត្តិដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ក៏បានណែនាំឱ្យពង្រឹងការជ្រើសរើសពេទ្យផងដែរ ស្របតាមទិសដៅ «បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ»៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា