ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។