សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរយៈពិព័រណ៍សមិទ្ធផលរូបភាពរបស់ក្រុមសម្តេចឪ

នៅវេលាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដល់បងប្អូន សិស្សានុសិស្ស គ្រូបង្រៀន គ្រូពេទ្យ ប្រធានមណ្ឌលសុខភាព នាយកសាលា អាជ្ញាធរឃុំស្រុក តំណាងឲ្យគ្រប់សមាសភាពនៅឯមូលដ្ឋានខេត្តទាំង៤ មានខេត្តស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបចំនួន ២៧នាក់ បានចូលក្រាបថ្វាយបង្គំគាល់ទទួលយកនូវព្រះរាជអំណោយសម្តេចឪ សម្តេចម៉ែ មានអគារមណ្ឌលសុខភាព អគារសិក្សា ផ្លូវលំ និងស្រះទឹក ពីអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរយៈពិព័រណ៍សមិទ្ធផលរូបភាពរបស់ក្រុមសម្តេចឪ ប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅក្នុងបរិវេណក្រោមដើមកណ្តឹងដំរី ក្នុងព្រះបរមរាជវាំង។
 
ដោយ៖ ទទក


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort