សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយជួយកាត់បន្ថយតម្លៃផលិតរបស់កសិករ ជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តចំនួន ១០ កំពុងសហការគ្នាតាមដាន និងវាយតម្លៃផលប៉ះពាល់ដោយសារបញ្ហាខ្វះទឹកស្រោចស្រព និងសង្រ្គោះដំណាំស្រូវលើផ្ទៃដីទំហំជាង ២ ម៉ឺនហិកតាជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមគ្នានេះដែរក៏មានដែរការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដែលប្រជាពលរដ្ឋបានសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល។ ពិតណាស់ រាជរដ្ឋាភិបាលត្រូវធានាលើចំណុចចំនួន២ ពីការដោះស្រាយនេះ ដែលរួមមាន៖

ទី១-កសិផលលក់បានថ្លៃល្អ និងបានចំណូលខ្ពស់ដល់កសិករ

ទី២-កុំអោយមានអតិផរណាថ្លៃ

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយដល់កសិករក្នុងការជួយកាត់បន្ថយតម្លៃផលិត គឺជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើ ដែលកាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលបានចេញគោលការណ៍ការអនុគ្រោះជាច្រើន តួយ៉ាងនៅក្នុងវិស័យកសិកម្ម ដូចជាការមិនយកពន្ធដី ការបញ្ចុះតម្លៃអគ្គិសនី និងការលើកលែងចំពោះការនាំចេញផលិតផលកសិកម្មមួយចំនួន និងការអនុគ្រោះពន្ធរំដោះផ្សេងៗទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»  នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២៣ ខែតុ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយនឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤៖
beylikdüzü escort escort beylikdüzü beylikdüzü escort