សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់» គឺកំពុងមានវឌ្ឍនភាពនិងមានចីរភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអបអរសាទរចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដែលមានចំនួន ៩៨០០០នាក់ ស្មើនឹង ៧២,៨៩% នៃបេក្ខជនសរុប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការណ៍នេះបានបង្ហាញពីវឌ្ឍនភាព និងចីរភាពនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ ដែលឈរលើគោលការណ៍ «អ្នកចេះគឺជាប់»។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនបានប្រឡងជាប់ ដោយសម្ដេចបានណែនាំកុំឱ្យបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ហើយបន្តដំណើរទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន ១៦៩១ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បី...

ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
beylikdüzü escort escort beylikdüzü beylikdüzü escort