ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និង ឆ្លងរបៀបវារៈចំនួន៤។
បើតាម លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនេះ មានរបៀបវារៈដូចជា៖
ទី១៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។
ទី២៖ របាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤- ២០២៨។
ទី៤៖ បញ្ហាផ្សេងៗ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ រំលេចឡើងនូវចលនាជាតិដ៏ផុសផុលដែលកំ...

ខ្លឹមសារនៃវីដេអូបានបង្ហាញថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ