អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគិតគូរអំពីសុខទុក្ខរបស់កម្មករនិយោជិត គឺជាឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត!

វីដេអូនេះ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពនៃវិបត្តិសកលកើតចេញពីកូវីដ១៩មិនទាន់បញ្ចប់ រួមទាំងវិបត្តិសេដ្ឋកិច្ចដែលចេញពីសង្គ្រាមនៅអ៊ុយក្រែន និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដោយកត្តាភូមិសាស្ត្រនយោបាយ បាននិងកំពុងធ្វើឱ្យប្រទេសជាច្រើន ជួបនឹងស្ថានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច។ ស្ថានភាពនេះ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ី ដែលផលិតសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរ បានធ្លាក់ចុះនូវការបញ្ជាទិញ ហើយប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ ដែលកើតចេញពីវិបត្តិនេះផងដែរ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ជាពិសេស កម្មករនិយោជិត ពិតជាមានសំណាងដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីបន្តពីសម្តេចតេជោ ហ៊ុន សែន បានធានា និងផ្តល់នូវភាពកក់ក្តៅ ហើយជានិច្ចកាលតែងគិតគូរពីបញ្ហាប្រឈមដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានចាត់ទុក្ខសុខទុក្ខរបស់ប្រជាពលរដ្ឋជាកិច្ចការអាទិភាពបំផុតដែលត្រូវដោះស្រាយជាបន្ទាន់។

រាជរដ្ឋាភិបាលអាណត្តិទី៧ ពិតជាមានឆន្ទៈយ៉ាងមុតមាំក្នុងការបម្រើប្រជាពលរដ្ឋ និងប្តេជ្ញាប្រឹងប្រែងរិះរកវិធីសាស្ត្រនានា តាមគ្រប់លទ្ធភាព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង ក្នុងការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ រហូតដល់២០៤ដុល្លារអាមេរិក ដែលក្នុងនោះប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួយបន្ថែមថវិកាចំនួន២ដុល្លារ ក្នុង១ខែ គឺក្របដណ្តប់លើកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ដែលមានកម្មករ ប្រមាណជា៨០ម៉ឺននាក់ ។

សូមទស្សនាវីដេអូ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ