(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូពា៌លើកទី១៨ ដែលរៀបចំធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាជំនួបកំពូលរវាងប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន រួមជាមួយមេដឹកនាំប្រទេសដៃគូរបស់អាស៊ានចំនួន៨ផ្សេងទៀតរួមមាន៖ ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់។ កិច្ចប្រជុំនេះតែងរៀបចំឡើងរាល់ឆ្នាំភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន៕