សម្តេចតេជោ ហ៊ុន សែន នឹងប្រើពេល៥ថ្ងៃ ៤យប់ នៅតាមខេត្តពាយព្យ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា សម្តេចនឹងប្រើពេល៥ថ្ងៃ៤យប់ នៅតាមខេត្តពាយព្យប្រទេស ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

ខេត្តដែលសម្តេចនឹងធ្វើដំណើរទៅនោះរួមមាន សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សម្រាប់ខេត្តសៀមរាប សំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ។ ដោយឡែកខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ សម្តេចតេជោ នឹងអញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា នេះយ៉ាងដូច្នេះ «បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០ ខែតុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ ៤យប់។ ដំណើរទៅលើកនេះសំខាន់ ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង»។

សម្តេចតេជោ បានចាត់ទុកសកម្មភាពតាមខេត្តនេះ ជាត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេស មុននឹងហត់នឿយកិច្ចការអន្តរជាតិ ដែលរួមមានកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំក្រុមប្រទេសអភិវឌ្ឍន៍ G20 និងកិច្ចប្រជុំ APEC ក្នុងខែវិច្ចកា ខាងមុខនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្ន...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិអំពីសកម្មភាពការទូតដ៏សកម្មនិងរស់រវើករបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖
beylikdüzü escort escort beylikdüzü beylikdüzü escort