សេចក្តីណែនាំលេខៈ០៦សណន របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ (ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១)

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំមួយដោយ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត។

នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ បានប្រមាណ៨៩ភាគរយ ធៀបនឹងគោលដៅប្រមាណ១២លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមវិច្ឆិកាខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនប្រជាជន ដើម្បីធានាឲ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈ សម្រាប់ការឈានឆ្ពោះទៅកាន់ ផែនការបើកដំណើរការប្រទេសពេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។
លើមូលដ្ឋាននៃវឌ្ឍនភាពដ៏ល្អប្រសើរខាងលើនេះ និងក្នុងគោលបំណងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស និងអាចឈានទៅបិទបញ្ចប់ យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ នាពេលដ៏ខ្លីខាងមុខនេះ, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ឲ្យយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តការងារ ចំនួន៤ចំណុចបន្ថែមទៀតដូចក្នុងសេចក្តីណែនាំខាងក្រោម៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ