អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបន្ដអនុវត្តវិធានការដ្ឋបាល សម្រាប់ភូមិសាស្ដ្រភូមិស្វាយជ្រុំ, ភូមិអណ្ដូង, ភូមិពងទឹក, ភូមិត្នោតម្ពើម នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល និងត្រូវកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
សេចក្ដីសម្រេចបានបញ្ជាក់ថា ការបន្ដអនុវត្តនេះមានរយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
ក្នុងនោះទីតាំងដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» រួមមាន៖
* «តំបន់លឿងទុំ»៖ ផ្នែកខ្លះ នៃភូមិស្វាយជ្រុំ និងផ្នែកខ្លះ នៃភូមិអណ្ដូង (លើកលែងផ្នែកខ្លះដែលកំណត់ជាតំបន់លឿង) នៃឃុំបែកចាន ស្រុកអង្គស្នូល
* «តំបន់លឿង»៖ ភូមិពងទឹក, ភូមិត្នោតម្ពើម, ផ្នែកខ្លះនៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើង ចាប់ពីផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះ នៃភូមិអណ្ដូង (ស្ថិតនៅប៉ែកខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា) នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានបង្ហាញផែនទី នៃការកំណត់ភូមិសាស្ដ្រឃុំបែកចាន និងឃុំពើក ស្រុកអង្គស្នួល ដែលកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ផងដែរ៕