កម្ពុជា-អ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត

 

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Shavkat Mirziyoyev ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីអ៊ូសបេគីស្ថាន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ព្រមទាំងបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះ នឹងកាន់តែជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអ៊ូសបេគីស្ថាន ព្រមទាំងបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់រដ្ឋាភិបាល និងប្រជាជនអ៊ូសបេគីស្ថាន ក្នុងឱកាសប្រារព្ធខួបឯករាជ្យលើកទី៣៥ របស់អ៊ូសបេគីស្ថាន។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនទៀត ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត តាមរយៈការលើកកម្ពស់​ ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់​ និងទូលំទូលាយ, ការពង្រឹងយន្តការ​ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី, និងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាដើម។

​ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា​ និង​ផ្លាស់ប្តូរយោបល់គ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍,​ អប់រំ, ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជ...

កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ហើយ
beylikdüzü escort escort beylikdüzü beylikdüzü escort