សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សប្បុរសជនដែលបានចូលរួមជាថវិកា​សម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ មានទឹកប្រាក់ជាង១៣លានដុល្លារអាម៉េរិក

ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​គូសបញ្ជាក់ថា មកដល់ពេលនេះ មានសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់​ប្រយុទ្ធ​នឹងជំងឺកូវីដ-១៩មានទឹកប្រាក់ចំនួនជាង១៣លានដុល្លារអាម៉េរិកហើយ នោះមិនទាន់​គិតពី​ជំនួយ​ជាសម្ភារដែលមានតម្លៃរាប់លានដុល្លារថែមទៀតផង។

នៅលើផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា គិតត្រឹមព្រឹកថ្ងៃ១៧ ខែ​មេសា ២០២០នេះ សប្បុរសជនដែលបាន​ចូល​រួមជាថវិកា សម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩ មានចំនួនទឹកប្រាក់ ចំនួន ១៣, ៥៩៧, ២៩៥ ដុល្លារអាម៉េរិក ដោយមិនទាន់គិតពីជំនួយជាសម្ភារ បរិក្ខារ ដូចជាម៉ាស់ អាល់កុល សាប៊ូ សម្ភារពេទ្យ។ល។ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។ ដោយឡែកការរួមវិភាគទាន តាមរយៈការបរិច្ចាគបៀវត្សរ៍ទាំងស្រុង ឬមួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦ ខែមេសា ២០២០នេះ​មានចំនួន ១៤,៧៥១នាក់ និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់​នៅក្រសួងមុខ​ងារ​សារធារណៈ។

សម្ដេចតេជោបានគូសបញ្ជាក់ថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជា​យើង ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែង​អំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួម​ជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុង​ចលនា​ជាតិដ៏ធំមួយនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort