វីដេអូបទយកការណ៍ ស្តីពី នាវាកម្ពុជា៣៥ឆ្នាំ ក្រោមការកាច់ចង្កូតរបស់តេជោសែន!

ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ នេះ គឺជាខួបគម្រប់ ៣៥ ឆ្នាំគត់នៃការកាន់តំណែងនាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ៣៥ឆ្នាំកន្លងទៅនេះ នាវាកម្ពុជាបានបើកឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ រាប់ទាំងព្យុះភ្លៀង ផ្សែងអ័ព្វ និងផ្ទាំងថ្ម រួមទាំងការរប៉ុនប៉ង រាំងផ្លូវពីសំណាក់បច្ចាមិត្តក្នុងចេតនាធ្វើឲ្យនាវានេះលិចលង់កណ្តាលមហាសាគរតែម្តង។ ប៉ុន្តែ អ្នកកាច់ចង្កូតនាវាដ៏មានបទពិសោធដែលទទួលគរម្យងារពីព្រះមហាក្សត្រ ហើយប្រជាពលរដ្ធជាទូទៅតែងតែនិយាយពីមាត់មួយទៅមាត់មួយថា “តេជោសែន តេជោសែន” បានបើកបញ្ជានាវាឆ្លងកាត់ឧបសគ្គទាំងនោះដោយជោគជ័យ និងដោយធានាបាននូវសន្តិសុខ និងសុវត្ថិភាពយ៉ាងពេញលេញសម្រាប់អ្នកជិះលើនាវាគ្រប់ៗគ្នា។ មិនត្រឹមតែធានាបាននូវសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែ អ្នកបញ្ជានាវាដ៏ជាញជ័យរូបនេះក៍ថែមទាំងបានផ្តល់ជូនដល់អ្នកជិះនៅលើនាវាទាំងអស់នូវភាពចម្រុងចម្រើន រុងរឿងពោរពេញដោយក្តីសង្ឃឹមយ៉ាងកក់ក្តៅថែមទៀតផង។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ