ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដោយ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យយាងចូលរួមព្រះរាជពិធីសោយតែ ដែលរៀបចំដោយ ព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន ណារូហ៊ីតុ (NARUHITO) និងព្រះមហេសី ម៉ាសាកូ (Masako) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ក្នុងឱកាសព្រះអង្គគង់ប្រថាប់បំពេញព្រះរាជកិច្ចក្នុងប្រទេសជប៉ុន ដើម្បីចូលរួមក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់២៤ ខែតុលា ឆ្នាំ២០១៩។
រូបថត៖ ព្រះបរមរាជវាំង