សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រកាសសេចក្តីថ្លែងការណ៍រួមស្ដីអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ច

បន្ទាប់ពីអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើ ឯកសារសំខាន់ៗមួយចំនួននោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា- វៀតណាម សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន សួនហ្វុក បានអញ្ជើញថ្លែងសេចក្តីប្រកាសព័ត៌មានរួមស្តីពីជំនួបពិភាក្សាទ្វេភាគី និងលទ្ធផលនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចនេះ។

ថ្នាក់ដឹកនាំទាំងពីរ បានសំដែងនូវសេចក្តីរីករាយចំពោះសមិទ្ធផលវិជ្ជមាន និងមានសារៈសំខាន់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់សម្តេច និងគណៈប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ។

ក្នុងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានយកចិត្តទុកដាក់ជាពិសេសចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំងពីរដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមានិងការបោះបង្គោលព្រំដែនគោកដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ ៨៤% និងបានបញ្ជាក់សាជាថ្មីថាសកម្មភាពនេះបានរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនដែលនៅសេសសល់នាពេលអនាគតឆាប់ៗនេះ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្ដីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះសមិទ្ធផលសេដ្ឋកិច្ចនិងសង្គម ដែលកម្ពុជា និងវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ បានបង្កើតការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋដែលរួមចំណែកដល់ការបន្តពង្រីកពង្រឹងតួនាទីនិងជំហររបស់ខ្លួននៅក្នុងតំបន់ ​និងនៅលើពិភពលោក។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពធ្វើឲ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅថែមទៀតតាមរយៈការបង្កើនការផ្លាស់ប្ដូរទស្សនៈកិច្ចនិងទំនាក់ទំនងកម្រិតខ្ពស់រក្សានូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ពង្រឹងការផ្លាស់ប្ដូររវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងជំនួយដែលមានសារៈសំខាន់រវាងក្រសួង/ស្ថាប័នពាក់ព័ន្ធនិងខេត្តនៃប្រទេសទាំងពីរក៏ដូចជាបន្តរៀបចំព្រឹត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីរក្សានូវសន្តិភាពនិងសន្តិសុខរួម ជាពិសេសនៅតាមបណ្ដាលព្រំដែននៃប្រទេសទាំងពីរព្រមទាំងបន្តរក្សាគោការណ៍នៃការមិនអនុញ្ញាតឲ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខនិងស្ថិរភាពរបស់ប្រទេសមួយទៀត។

ដោយទទួលស្គាល់នូវកាលានុវត្តភាពដ៏ល្អប្រពៃសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគនៃប្រទេសជិតខាងភាគីពីរបានឯកភាពប្រើប្រាស់សក្តានុពលទាំងអស់ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរទៅជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជាវៀតណាម។ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរតាមរយៈការបញ្ចប់ឲ្យបានឆាប់នូវផែនការមេ​ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាវៀតណាមរហូតដល់ឆ្នាំ ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួមស្ដីពីការតភ្ជាប់ការដឹកជញ្ជូនរួមទាំងអនុស្សារណៈយោគយល់គ្នាស្តីពីយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយចក្ខុវិស័យឆ្នាំ ២០៣០។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពរក្សាកំណើនសេដ្ឋកិច្ចនៅឆ្នាំបន្តបន្ទាប់ទៀតតាមរយៈការលើកកម្ពស់វិធានការជំរុញពាណិជ្ជកម្មនិងការគាំទ្រសហគ្រាសរបស់ខ្លួនក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ជម្រុញវិនិយោគនិងពាណិជ្ជកម្ម​ ផ្សារណាត់ និងការតាំងពិព័រណ៍នៅក្នុងប្រទេសនីមួយៗ។

ប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលសំខាន់ៗដូចជា បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ទេសចរណ៍ អាកាសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ កសិកម្មប្រើបច្ចេកវិទ្យាទំនើប កសិកម្មនិងការច្នៃផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ និងការថែទាំសុខភាពជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort