សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានសភាតំណាងប្រជាជនចិន

នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ បន្ទាប់ពីបាន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក យូ ជឹងស៊ឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ ឯកឧត្តម ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៅសាលប្រជុំនៃមហាវិមានប្រជាជនចិន។

ឯកឧត្តម ចាង តេជាំង រីករាយខ្លាំងណាស់ដែលបានជួប សម្តេចតេជោ សារជាថ្មីម្តងទៀត និងបានចាត់ទុកថា សម្តេចតេជោ ជាមិត្តចាស់របស់ថ្នាក់ដឹកនាំនិងប្រជាជនចិន។ ឯកឧត្តមបន្តថា ប្រទេសដែលនៅជិតខាងចិន គឺចិនតែងតែអនុវត្តនូវគោលនយោបាយរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រកបដោយភាពស្មោះត្រង់ និងគោរពគ្នារួមជាមួយកិច្ចសហការជួយគ្នាទៅវិញទៅមក។ ប្រទេសចិនចាត់ទុកកម្ពុជាដូចបងប្អូនបង្កើតនឹងគ្នា។ ចំពោះទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរកម្ពុជា-ចិន គឺកន្លងមកយើងមានការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចពីគ្នាទៅវិញទៅមក ហើយដែលត្រូវតែបន្តជំរុញធ្វើអោយបានញឹកញាប់ថែមទៀត ដើម្បីពង្រឹងស្ថាប័នទាំងពីរអោយកាន់តែជិតស្និទ្ធថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីដំណើរទស្សនៈកិច្ចផ្លូវការរមកកាន់ប្រទេសចិននៅពេលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ចំពេលចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន។ វត្តមានរបស់ សម្តេច និងបណ្តាមេដឹកនាំពិភពលោកនៅក្នុងវេទិកានេះគឺបានផ្តល់នូវការគាំទ្រដល់នយោបាយរបស់ចិន។ រីឯដំណើរទស្សនៈកិច្ចរបស់ សម្តេចតេជោ មកកាន់ទីក្រុងប៉េកាំងនៅពេលនេះ គឺដើម្បីពង្រឹងនិង ពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានឡើងដល់ចំណុចកំពូលថ្មីមួយទៀត។ នៅក្នុងជំនួបពិភាក្សាគ្នាព្រឹកនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំប្រារព្វខួបលើក ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ចិន ដែលនឹងធ្វើនៅឆ្នាំ២០១៨ ខាងមុខនេះ ដែលនឹងរៀបចំប្រកបដោយភាពអធឹកអធមបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort