គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ -គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គ មហា​​សេនាបតី​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញទៅដល់​រដ្ឋធា​នី​ហា​ណូ​យ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០១៩ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម​វៀ​ត​​​ណាមរយៈ​ពេល​ពីរ​​ថ្ងៃ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដែលតបតាមការអញ្ជើញ​របស់ឯកឧ​ត្ដ​ម​​ Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋសង្គម និយមវៀតណាមនោះ។ នេះបើ តាម​ការបញ្ជាក់ឱ្យដឹងរបស់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា។

ការធ្វើដំណើរតាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរ​លេខ ០០១ បា​ន​ធ្វើ​កា​រ​​ចុះ​ចតនៅអាកាសយានដ្ឋាន​អន្តរជាតិណូយបៃ រដ្ឋធានីហាណូយ ប្រកបដោយសុវត្តិភាព កា​ល​ពី​វេលាម៉ោង៨ និង ៤០នាទីព្រឹក ក្រោមវត្តមាននៃការទទួលបដិ​សណ្ឋារកិច្ចស្វាគមន៍ យ៉ាង​ស្និ​ទ្ធស្នាលរាក់ទាក់ពីសំណាក់ថ្នាក់ដឹក នាំជាន់ខ្ពស់រដ្ឋាភិបាល នៃ​សាធារណរដ្ឋសង្គ​មនិយម​វៀត​ណាមជា​ច្រើនរូប។

បើតាម​ការបញ្ជាក់របស់ ឯកឧត្ដម ស៊្រី ថា​រង្គ​ រដ្ឋមន្ត្រី​ប្រ​តិ​​ភូ​អមនាយក​រដ្ឋ​ម​ន្ត្រី​បាន​ឱ្យដឹងថា មានកិច្ចព្រមព្រៀង និង អនុស្សរណៈចំនួន ៧ ដែលគ្របដណ្ដប់​លើ​កិច្ច​ស​ហ​ប្រតិបត្តិ​ការ​ទ្វេ​ភា​គី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម  ព្រមទាំងសន្ធិ​ស​ញ្ញា​បំពេញបន្ថែមមួយទៅលើសន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ និង២០០៥ នឹ​​ង​ចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋ​មន្ត្រី​នៃ​​ព្រះ​រា​ជាណា​ចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀត​ណា​មនេះ៕

ដោយ៖ ជឹម ណារី​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort