កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ បានបើកធ្វើឡើងនៅខេត្តសៀមរាប

សៀមរាប ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ — ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤នោះ បណ្ដារដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសជាសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជ​ប៉ុ​ន កូ​រ៉េ) អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូអមដំណើរប្រមាណ៣០០នាក់ បានមក​ជួ​ប​​​ជុំ​​​គ្នា​នៅលើទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិ​បា​ល​​​អា​​​ស៊ាន ​ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារ​សុ​​ខា​ខេ​ត្ត​សៀ​មរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​ម​ន្ត្រី​ រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច​អ​​គ្គម​ហា​​​​​សេនាបតីតេជោ ហ៊ុន សែន។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានប្ដូរ​វេ​ន​​​រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី​១៤ និង ​កិ​ច្ចប្រ​ជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ កិច្ច​ប្រ​ជុំ​នេះត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្ដង ជាលក្ខណៈប្ដូរវេន ដែលរួមាន៖ទី១. កិច្ចប្រជុំត្រៀម​ឧត្ដ​ម​​មន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន។

ទី២. កិច្ចប្រជុំមន្ត្រីសុខាភិបាល​អា​ស៊ា​ន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ« លើកកម្ពស់សុខភាពប្រជាជន​អា​ស៊ា​ន​​ទាំងមូល»។ កិច្ចប្រជុំនឹងពិភាក្សាផ្ដោតលើប្រធានបទសំខាន់ៗចំនួនបួន ដែលក្នុងនោះ​រួម​មាន៖​ ទីមួយៈ ការប្រយុទ្ធប្រឆាំងនិងឧសថក្លែងក្លាយ និងអន់គុណភាព។ ទីពីរៈ ការធានា និ​រន្តរ​ភា​​ពហិរញ្ញប្បទាន សេវាថែទាំសុខភាព។ ទីបីៈ ការពង្រឹងសមត្ថភាពក្នុងការអនុវត្តនិយ័ត កម្ម​សុ​​ខ​ភាពអន្តរជាតិ របស់អង្គការសុខាភាពពិភពលោក។ ទីបួនៈ នវានុវត្តន៍នៃការពង្រឹង សេវា​ថែ​​ទាំ​សុខភាព។

ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គម ជាមួយនឹងទិសដៅសម្រាប់អនាគត​នៃ​សុខុមាលភាពសហគមន៍អាស៊ាន គឺទាំងអស់គ្នាមានសុខភាពកាន់តែល្អប្រសើរនោះសម្ដេ​​ច​ពិ​ជ័យសេនា ទៀ បាញ់ បានចែករំលែកនូវអនុសាសន៍​មួយចំនួនដល់កិច្ច​ប្រជុំរដ្ឋមន្ត្រី​សុ​ខា​ភិបាលអាស៊ានលើកទី១៤ថា ទីមួយៈ ប្រទេសសមាជិកអាស៊ានទាំងអស់​ត្រូវរួមគ្នា​លើកក​ម្ព​ស់​និង​ជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ​នៅក្នុងតំបន់​អា​ស៊ា​នទាំងមូល​ឱ្យកាន់តែប្រសើរ​ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាព​សេវាសុ​ខាភិបា​ល​។ ទីពីរៈ អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ​ផ្នែកសុខ​ភា​ព​សា​ធារណៈ ជាពិសេសការផ្ទុះឡើងនៃជំងឺឆ្លងនៅក្នុងតំបន់អាស៊ាន ​និងគ្រោះមហន្តរាយនា​នាដែ​ល​​បង្កឡើងដោយសារការផ្លាស់ប្ដូរអាកាសធាតុ។ ទីបីៈ អាស៊ានត្រូវរួមគ្នាកាត់បន្ថយ គម្លាត​នៃ​ប​ច្ចេ​កវិទ្យាវេជ្ជសាស្ត្រ តាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមក នូវចំណុចខ្វះ ខាត ជួយ​ក​សា​ងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និងធនធានមនុស្ស ជាពិសេសត្រូវ បំពាក់​បំ​ប៉​ន​នូវចំណេះដឹង និងជំនាញបច្ចេកទេស​ស្របតាមនិយាមអន្តរជាតិ​ និងបច្ចេកវិទ្យា​ទំនើប​ដើ​ម្បី​ផ្ដល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់និងភាពជឿជាក់។

ទីបួនៈ  អាស៊ានត្រូវ​ចូ​ល​​​រួមជាមួយ​ភាគីពាក់ព័ន្ធទាំងអស់នៃវិស័យសុខាភិបាល ​ចែករំលែកនូវព័ត៌មាន ចំណេះ​ដឹ​ង​ បទ​ពិសោធន៍ បច្ចេកវិទ្យា និងបច្ចេកទេសជាប្រចាំ ដើម្បី​រិះរកវិធីសាស្ត្រ និងតម្រូវ​ការចាំ​បា​ច់​ស​ម្រា​ប់អនុវត្តន៍រួមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ​នានា នៅក្នុងប​ណ្ដា​ប្រ​ទេ​សអាស៊ាន និងនៅក្នុងតំបន់។ ទីប្រាំៈ អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹង​ឱសថក្លែង​ក្លាយ​ និ​ង​អន់គុណភាព ​តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ ការបន្ត​ពង្រឹង ក្របខ័ណ្ឌ​ច្បាប់ ការ​លើ​ក​កម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប្រចាំ ​និង បន្តពង្រឹងយន្ត​ការ​អ​ភិ​បាលកិច្ចល្អ។ ទីប្រាំមួយៈ អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍​និងអង្គ ការសុខភាព​ពិភព​លោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និង​សកលលោក​ ដែលមាន​ស្រាប់​ និងបង្កើត​យ​ន្ត​ការ ឬគោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើ​សុខដុមនីយ កម្ម វិស័យ​សុខាភិ​បា​ល ​ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាសម្រាប់ការ​ទប់ស្កាត់ ឱសថក្លែងក្លាយ ​និងអន់​គុ​ណភាព៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort