សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់ កងទ័ពជើងគោកថៃ

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ  បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបាន អនុញ្ញាតឱ្យគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង (APIRAT KONGSOMPONG) អគ្គមេបញ្ជាការ កងទ័ពជើងគោកភូមិន្ទថៃ ចូលជួបសម្តែងការគួរសមនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

តាមប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ  បាញ់ បាន សម្តែងនូវការស្វាគមន៍ និងអបអរសាទរចពោះឯកឧត្តម នាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង (Apirat Kongsompong) ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ តែងតាំងជាមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។ សម្តេចពិជ័យសេនាបានចាត់ទុកកងទ័ព ដែលជាប្រទេសមានភូមិផងរបងជាមួយគ្នាមានតួនាទីសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេស ទាំងពីរទទួលបានសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អនាំមកនូវផលប្រយោន៍ជូនដល់ ប្រជាជននៃប្រទេសទាំងពីរ។

សម្តេចពិជ័យសេនា ទៀ  បាញ់ បានបញ្ជាក់ថា  កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដើម្បីនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃ ប្រទេសទាំងពីរ កម្ពុជា-ថៃ។

នៅក្នុងជំនួបនោះ ឯកឧត្តម អាប់ភីរ៉ាត់ គង់ស៊ុមភុង (Apirat Kongsompong) បានបញ្ជាក់ថា  នេះជាលើកទីមួយហើយ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជាចាប់តាំងពី ឯកឧត្តម ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើង គោកភូមិន្ទថៃ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានជម្រាបជូនសម្តេចពិជ័យសេនា ទៀ  បាញ់ ពីសភាព ការណ៍ និងដំណើរការរៀបចំបោះឆ្នោតក្នុងប្រទេសថៃនាខែមីនាខាងមុខ ហើយឯកឧត្តមក៏ បានសម្តែងនូវការអបអរសាទរផងដែរ ចំពោះគណៈបក្សប្រជាជនកម្ពុជាដែល ទទួលបាន ជ័យជម្នះ ក្នុងការបោះឆ្នោតដោយមានគាំទ្រយ៉ាងច្រើនលើស លុបពីប្រជាជនកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានវាយតម្លៃខ្ពស់ ពីសភាពការណ៍ ដែលកំពុងវិវត្តន៍យ៉ាងល្អប្រសើរតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដែលលទ្ធផល ទាំងនេះបានមកដោយសារថ្នាក់ដឹកនាំនៃមេបញ្ជការកងទ័ពទាំងពីរ សហការ គ្នាបានយ៉ាង ល្អតាមបណ្តោយព្រំដែន៕

ដោយ សាយ សុន (រូបថត៖ក្រសួងការពារជាតិ)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort