ប្រមុ​ខ​រាជរដ្ឋា​ភិបាលក​​ម្ពុជា អញ្ជើញចា​ក​ចេញ​ពីមាតុប្រទេស​​ទៅកាន់​​ប្រទេស​ហ្វីលីពីន ដើម្បី​ចូល​រួមកិ​​ច្ចប្រជុំកំពូល​អាស៊ាន លើកទី៣០

សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​​ព្រះរាជា​ណាចក្រ​កម្ពុជា រួមនិង​គណៈប្រតិភូ​ជាន់ខ្ពស់នៃរាជ​រដ្ឋាភិបាល នាព្រឹកថ្ងៃ​​ទី២៨ ​ខែ​មេសានេះ បានធ្វើ​ដំណើរ​​ចាក​ចេញពី​មាតុ​ប្រទេស ទៅកាន់​​សាធារណៈ​រដ្ឋហ្វីលីពីន ដើម្បីចូល​រួមកិច្ច​ប្រជុំ​​កំពូល​​អាស៊ាន លើក​ទី៣០ ដែល​នឹង​ប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

គណៈប្រតិភូ​អមដំណើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅកាន់់ប្រទេស​ហ្វីលីពីន​នេះ រួមមាន៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិ​បត្តិការអ​ន្តរជាតិ​ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមនិង​សមាជិក​រាជរដ្ឋាភិបាលក​ម្ពុជាមួយចំនួន​ទៀត។   ការធ្វើដំណើរទៅ​កាន់ទីក្រុ​ងម៉ានីល នៃប្រទេសហ្វី​លីពីន​នេះ គឺតបតាម​ការ​អញ្ជើញ​​របស់ឯ​កឧត្តម រ៉ូឌ្រីហ្គោ រ៉ូ ឌូតឺតេ ប្រធា​នា​ធិបតី នៃសាធារណរដ្ឋ​ហ្វីលីពីន។​

តាមការបញ្ជាក់រ​បស់ ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូ​អមនាយក​រដ្ឋមន្ត្រី នៅអាកាសយានដ្ឋា​នអន្តរ​ជាតិភ្នំពេញ គឺ កិច្ចកំពូល​អាស៊ាន​លើក​ទី៣០​នេះ ក្រោម​ប្រធានប​ទ​«រួមគ្នាជាដៃ​គូដើម្បី​ធ្វើការ​ផ្លាស់ប្តូរ រួមចំណែកជា​មួយ​ពិភពលោក» ដែលមេ​ដឹក​​នាំ​​អាស៊ាននឹង ធ្វើការពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈលើបញ្ហា​ជាសារវ័ន្ត​នានា ដែលអាស៊ាន​ និងពិភពលោក​​កំពុងប្រ​ឈម​មុខ    ដើម្បី​​លើក​​តម្កើង     ​សន្តិ​ភាព សន្តិសុខ និងវិបុលភាព​ថែម​ទៀត សំរាប់តំ​បន់ និង​ពិភពលោក។    ក្នុងក្របខណ្ឌ នៃកិច្ចប្រជុំកំពូលអា​ស៊ាន​លើកទី​៣០​នេះដែរ ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា ក៏នឹង ​ចូលរួម​ក្នុងជំនួប​រវាង​ថ្នាក់ដឹក​នាំ​​អាស៊ានជាមួយតំ​ណាងអ​ន្តរសភា​អាស៊ាន និងជំនួប​រវាងថ្នាក់​ដឹកនាំ​អាស៊ាន​​ជាមួយ​តំណាង​យុវជន​អាស៊ាន​ផងដែរ។

គួរកត់​សំគាល់ថា ក្នុងឋានៈ​អាស៊ាន​ជាអង្គការ​តំបន់ដ៏​មានជោគជ័យ អាស៊ានក៏មា​នតួនាទី និងការទ​ទួលខុស​ត្រូវកាន់តែ​ធំឡើង ទៅលើបញ្ហា​ផ្សេងទៀតដូ​ចជាសេដ្ឋកិច្ច និងនយោបាយ ជាដើម​​ដែលស្ថិត​នៅក្រៅតំ​បន់ផង​ដែរ។ ជាក់ស្តែង សភាពការណ៍នៅ​មជ្ឈឹម​បូព៌ា និងឧបទ្វីបកូរ៉េ ក៏ដូចជានៅលើ​ពិភពលោក រួមទាំងសុខភាព​សេដ្ឋកិច្ច​ពិភព​លោក គឺជា​ការព្រួយ​បារម្ភខ្លាំង​បំផុត​​របស់អាស៊ាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort