សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣

បន្ទាប់មកនៅរសៀលថ្ងៃទី១៥ វិច្ឆិកា ដដែល​នោះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋា​ភិបាល នៃប្រទេសអាស៊ាន បាន​យាង​ និង​អញ្ជើញចូល​រួ​មកិច្ចប្រជុំ​កំពូលអា​ស៊ី​បូព៌ា​លើកទី ១៣ (កិច្ចប្រ​ជុំ​ពេញអង្គ​)​។ កិច្ច​ប្រជុំកំពូលដ៏​មាន​សារៈ​សំខាន់​នេះ មេដឹកនាំ​ទាំង​អស់ បានធ្វើការពិ​ភាក្សា​គ្នា​យ៉ាង​យកចិត្ត​ទុក​ដាក់ ទៅលើ​សកម្ម​ភាព​នានាប​ន្ទាប់​ពីកិច្ច​ប្រជុំ​មួយ​ទៅកាន់​កិច្ច​ប្រជុំ​មួយ។

ដូចគ្នា​និង​បណ្តា​​មេដឹក​នាំ នៃ​ប្រទេស​​អាស៊ី​បូព៌ា ​ដែរ​នោះ​សម្តេចតេជោ នាយក​រដ្ឋមន្រ្តី​បានចូល​រួម​ចែក​រំលែក នូវទស្សនៈ​​មួយ​​ចំនួន ទាក់ទងនឹងការពិនិត្យឡើងវិញ ក៏ដូចជាទិសដៅនៃកិច្ចស​ហ​ប្រតិ​បត្តិការ នៃកិច្ចប្រ​ជុំកំពូល​​អាស៊ី​បូព៌ា ក្នុងបរិបទ​នៃភាព​មិន​ប្រាកដ​​ប្រជាខ្ពស់ ក្នុងតំបន់ និងស​កល​លោក ដូចខាង​ក្រោម៖ ទី១ កម្ពុជាសូមចូល​រួមជា​មួយ​បណ្ដា​ប្រទេស​នៃ​កិច្ចប្រជុំ​អាស៊ីបូ​ព៌ា​ស្ថា​គមន៍ និងវាយតម្លៃខ្ពស់ ចំពោះ​វឌ្ឍនភាពជា​វិជ្ជមាន នៃកិច្ចស​ហប្រតិ​បត្តិ​ការរបស់​យើង ជាពិសេស​ការអនុម័តនូវ ផែនការ​​សកម្ម​ភាព​ទីក្រុងម៉ានីល ដោយពង្រីក​កិច្ច​សហប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​អាទិភាព​ថ្មីចំនួន៣ បន្ថែមទៀត ដើម្បី​បន្ដជំរុញ​ការ​អនុវត្ត សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្ដីពី​គំនិត ផ្ដួចផ្ដើម​អភិវឌ្ឍ នៃ​កិច្ច​ប្រជុំ​​កំពូល​អាស៊ីបូព៌ា ២០១៨-២០២២។ ការណ៍​នេះ​បានឆ្លុះ​បញ្ជាំង​យ៉ាង​ប្រច័ក្ស​នូវ​ភាព​រឹង​មាំ ​នៃដំណើរការ​ និងគុណ​តម្លៃ​នៃវេទិកា​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ក្នុងការ​ធានា​ឱ្យបាន​​នូវយន្តការ​​មួយដែ​លមា​នប្រ​សិទ្ធិភាពខ្ព​ស់ ដើម្បីវិបុលភា​ព សម្រាប់​តំបន់​របស់យើង។ ទី២ សង្គ្រាមពាណិជ្ជ​កម្ម​​ ដែលកំពុងកើតឡើង បានបង្កផលប៉ះ​ពាល់យ៉ាង​ធ្ងន់ធ្ងរដ​ល់បរិយាកាស​វិនិយោគ និងការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​សាកល ជាពិសេស​បង្កើតជា​ហានិភ័យខ្ព​ស់រារាំងនូ​វការ​សម្រេចឱ្យបាន គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​ឆ្នាំ២០៣០ របស់ប្រទេសកំ​ពុងអភិវឌ្ឍ។ ក្នុងបរិការណ៍នេះ ប្រទេស​​នៃកិច្ចប្រ​ជុំ​កំពូលអាស៊ីបូព៌ា គួរលើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ របស់ខ្លួន​តាមរយៈកា​រ​​ពង្រឹង​​នូវយ​ន្ដការ​កិច្ចសហប្រតិ​បត្តិការ​មួយ ប្រកបដោយ​ស្មារតីបើ​ក​ចំហរ សុឆន្ទៈ និងការ​ប្ដេជ្ញា​​ខ្ពស់ ក្នុងការ​ឆ្លើយ​តប​ដោះស្រាយ​បញ្ហាប្រ​ឈម​សកល​នេះ ដើម្បីរក្សាបរិយាកាស​វិនិយោគ ក៏ដូច​ជាបង្កើន​ការទុក​ចិត្ត ក្នុងវិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងឧស្សាហក​ម្ម​ផងដែរ។ ក្នុងន័យនេះ កម្ពុជាគាំទ្រ​យ៉ាង​ពេញ ទំហ្នឹង​នូវគោល​នយោបាយ​សាកល​ភាវូបនីយកម្ម និងការគាំទ្រប្រព័ន្ធ​​ពាណិជ្ជ​ក​ម្មពហុភាគី។ ​ទី៣ បច្ចុប្បន្នបណ្ដា​ប្រទេសទាំ​ងក្នុងតំ​បន់អា​ស៊ីបូព៌ា និងសកល​លោក នៅ​តែមាន​ការព្រួយបារម្ភយ៉ាង​ខ្លាំងអំពី​​អំពើភេរវកម្ម និងអំពើ​ហិង្សា​ជ្រុលនិយម។ កម្ពុជា​សូម​ស្វាគមន៍​និងជំរុញអនុវត្តវិ​ធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ប្រឆាំងនឹង​អំពើ​ហឹង្សា​ជ្រុល​និយម​។ កម្ពុជាសូមស្វាគមន៍ និងជំរុញអនុវត្តវិ​ធានការ​ប្រកបដោ​យប្រសិទ្ធ​ប្រឆាំង នឹងអំពើភេរវកម្ម ស្របតាមសេចក្ដីថ្លែងកា​រណ៍ស្ដីពីការ​ប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែង នៃការត្រឡប់មកវិញ នៃពួកភេរវក​រយុទ្ធជនបរទេស តាមរយៈកា​របង្កើនសម្ថភាពមន្រ្តី ដែលអនុវត្តច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹងភេរវកម្ម កិច្ចសហប្រតិបត្តិការ​ជាមួយអង្គការពាក់ព័ន្ធក្នុងតំបន់ និងអន្តរជាតិ ក៏ដូច​ជា​ការផ្លាស់ប្តូរ​ព័ត៌មាន និងការចែករំលែក​ព័ត៌មានចារកម្ម។ ទី៤. ជារួមតំបន់អាស៊ីបូព៌ាបន្តជា​ចំណុច​ស្នូល​នៃនិម្មា​បនកម្មតំបន់ ក្នុងការលើ​កស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាព​សេដ្ឋកិច្ច របស់​អាស៊ី ក៏ដូចជា​សកលលោកទាំងមូល។ ក្នុងន័យនេះ ក្រោមខណ្ឌ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា យើង​ត្រូវតែជំរុញកិច្ច សហប្រតិបត្តិការគ្នា​ឲ្យកាន់តែជិតស្និទ្ធ ក្នុងស្មារតីបើកចំហរ និងភាតរភាព ប្រកបដោយ​តម្លាភាព និងភាពទទួលខុសត្រូវខ្ព​ស់ដើម្បីពង្រឹងទំនុក ចិត្តជាយុទ្ធសាស្រ្ត ក្នុងការដោះ​ស្រាយបញ្ហាប្រឈម​រួមសម្រាប់​កសាងសហគមន៍អាស៊ីបូព៌ា។ កម្ពុជាតែង​តែស្វាគមន៍គំនិត​ផ្តួច​ផ្តើម​​ទាំង​ឡាយណា ដែលផ្តល់នូវផលប្រយោជន៍ដ​ល់ការតភ្ជាប់តំបន់ និងពង្រឹងសាមគ្គីភាព ព្រម​ទាំង​មានលក្ខណៈ​បើកចំហរ បរិយាប័ន្ន និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍​គំនិតផ្តួចផ្តើម ឥណ្ឌូ-ប៉ាស៊ីហ្វីក ដោយយល់ថា គំនិតផ្តួចផ្តើមនេះ អាចនិងចូល​រួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់និង​ពិភព​លោក។ ទី៦ ចំពោះបញ្ហា​សមុទ្រចិនខាងត្បូង កម្ពុជាសូមគាំទ្រ​ការអនុវត្ត​ឲ្យបានពេ​ញលេញ និងប្រកប​ដោយប្រសិទ្ធភាព នូវសេចក្តី​ថ្លែងការណ៍ ស្តីពីការ​ប្រតិបត្តិរបស់​បណ្តាភាគី​នៅសមុទ្រ​​ចិន​ខាងត្បូង (DOC) និង​ដំណើរការ​តាក់តែង (COC) ដែលជាដំណើរ​ការវែង​ឆ្ងាយមួយ។ កម្ពុជា​បានរៀបចំ​ប្រកបដោយ​ភាពជោគជ័យ នូវកិច្ចប្រជុំកំ​ពូលលើកទី២៥ នៃក្រុម​ការងាររួម ស្តីពី​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិ​របស់បណ្តាភាគីនៅ​សមុទ្រចិនខាងត្បូង (DOC) និង​សិក្ខា​សាលាអា​ស៊ានចិន ស្តីពីការអនុវត្ត​សេចក្តីថ្លែងការណ៍ DOC និងវឌ្ឍន​ភាពឆ្ពោះទៅរក COC កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។ កម្ពុជាក៏សូ​មសំដែង​នូវការគាំទ្រ និងជំរុញ​ការលើក​កម្ពស់កិច្ចខិត​ខំប្រឹង​ប្រែង​អាស៊ាន​ចិន ក្នុងការ​អនុវត្ត​កិច្ចសហ​ប្រតិបត្តិការជាក់ ស្តែងក្នុង​លំហរ​សមុទ្រ វិធានការប្រមូល​ផលជាមុន និងការកសាង​ទំនុកចិត្ត ដែលនិងរួម​ចំណែកជាវិជ្ជ​មាន​​ឆ្ពោះទៅរកការចរចា​បញ្ចប់ COC ឲ្យបានជោគជ័យ។ ទី៧ចំពោះបញ្ហាឧបទ្វីបកូរ៉េ កម្ពុជាសូម​ស្វាគមន៍​នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិត​​ប្រជា​ធិបតេយ្យកូរ៉េ ជាពិសេស​ការ​អនុវត្តសេច​ក្តីថ្លែង​ការណ៍រួម នៃជំនួបកំពូលស​ហរដ្ឋ​អាមេរិក សាធារណរដ្ឋប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែង​ការណ៍ប៉ាន​មូយ៉ូម ព្រមទាំងសេចក្តី​ថ្លែងការណ៍​រួមទីក្រុង​ព្យុងយ៉ាង ដែលបានត្រួស​ត្រាយផ្លូវ​សម្រាប់​ការសន្ទនា និងជាជំហាន​ដ៏សំខាន់​មួយ ឆ្ពោះទៅរកការ​លុបបំបាត់ អាវុធនុយ​ក្លែអ៊ែរ កសាងសន្តិភាព​អចិន្រៃ្តយ៍ និងវិបុលភាពរួម នៅឧបទ្វីបកូរ៉េ។ កម្ពុជាជឿជាក់ លើកការ​អនុវត្តអភិ​ក្រម​បដិការ និងកិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ ដើម្បីជំរុញ​ការជឿជាក់ និងទំនុកចិត្ត​គ្នាទៅវិញ​ទៅមក និងសូមជំរុញ​ប្រទេសនានា បន្តលើក​ទឹកចិត្តឲ្យ​ប្រទេសកូរ៉េទាំងពីរ អនុវត្ត​ដំណើរ​ឆ្ពោះទៅរកការស្រុះស្រួល កាត់បន្ថយភាពតាន​តឹង​ក្នុងតំបន់ និងមិនគួរ​រារាំង ដំណើរ​ការនេះ។

នៅក្នុងកិច្ចប្រជុំកំ​ពូល​ដ៏មានសា​រៈសំខាន់នោះ មេដឹក​នាំ​នៃប្រទេស​អាស៊ីបូព៌ា បានឯកភាព​គ្នាក្នុងការ​ឈានទៅចេញសេ​ចក្តីប្រកាស​របស់ ប្រទេសកិច្ច​ប្រជុំកំពូលអាស៊ីបូព៌ា​លើកទី១៣។ សេចក្តី​ប្រកាស​របស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការប្រយុទ្ធ​ប្រឆាំង នឹងកាកសំណល់​ប្លាស្ទីក នៅក្នុង​លំហសមុទ្រ។ សេចក្តីប្រកាសរប​ស់ថ្នាក់ ដឹកនាំអាស៊ីបូព៌ា ស្តីពីទីក្រុងឆ្លាតអាស៊ាន។ សេចក្តីប្រកាសរបស់​ថ្នាក់ដឹកនាំអាស៊ីបូព៌ា ស្តីពីការ​ពង្រឹងកិច្ចសហ​ប្រតិបត្តិការខាងសន្តិសុខ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និងទំ​នាក់ទំនង និងសេដ្ឋកិច្ចឌីជី​ថល។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ីបូព៌ា ស្តីពីសន្តិសុខនុយក្លែអ៊ែរ។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំអាស៊ីបូព៌ា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងរបស់ភេរវករបរទេស និងជននិវត្តន៍ពាក់ព័ន្ធ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ