សម្តេចតេជោ ហ៊ុន សែន ញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា

នៅថ្ងៃទី៣ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៨ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាន និងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ។ ក្នុងជំនួបជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា រូបលោកធ្លាប់បានជួបសម្តេចតេជោ ក្នុងឱកាសដែលរូបលោកនាំយកនូវសារលិខិតអបអរសាទររបស់ ឯកឧត្តម អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យជប៉ុន ជូនចំពោះ សម្តេចកាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ នៅរាជធានីភ្នំពេញ។ លោកប្រធានក៏បានរំលឹកអំពីការទទួលរូបលោកយ៉ាងកក់ក្តៅបំផុត ពីសម្តេចតេជោ នៅរាជធានីភ្នំពេញ។ លោកប្រធានបានបន្តថា ក្រោយពីបានស្តាប់នូវប្រសាសន៍ របស់សម្តេច គឺរូបលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ មានស្ថេរភាពល្អ ពោរពេញទៅដោយសុខសន្តិភាព ពិសេសប្រជាជនកម្ពុជាមានភាពសប្បាយរីករាយ និងគ្មានភាពតក់ស្លុត។

សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សភាពការណ៍កម្ពុជានៅពេលនេះ គឺមាន ភាពខុសគ្នាស្រឡះពីសភាពការក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺសភាពការណ៍កាលពីឆ្នាំ២០១៣ នៅពេលនេះ គឺមានចំនួនមនុស្សស្លាប់ ដែលបង្កដោយ ពួកជ្រុលនិយមមិនទទួលយកលទ្ធផល នៃការបោះឆ្នោត។ ផ្ទុយស្រឡះកាលពីពេលនោះ  នៅពេលនេះប្រជាជនកម្ពុជាកំពុងទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរ នៃពិធី បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានថ្លែងថា ពេលនេះកម្ពុជាបាន បង្កើតនូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រែប្រួល ហើយតាមរយៈកិច្ចសន្ទនាគ្នានោះ សម្តេចបានថ្លែងនូវអំណរគុណសាជាថ្មី ជូនចំពោះឯកឧត្តម ស៊ិនហ្សូ អាបេ និងអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យជប៉ុន ដែលបានផ្ញើសារលិខិតអបអរសាទរសម្តេច ដែលត្រូវបានជ្រើសតាំងជាថ្មី ជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា។  សម្តេចក៏បានអបអរសាទរជូនចំពោះ ឯកឧត្តម ស្សិនហ្សូ អាបេ ដែលត្រូវបាន ជ្រើសតាំងជាប្រធានគណៈបក្សប្រជាធិបតេយ្យជប៉ុនជាថ្មីម្តងទៀត និងត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនិង លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន ដែលតែងតែមានជំហក្នុងការគាំទ្រគ្នាទៅវិញ ទៅមក លើកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ពិសេសការបន្តជំរុញការគាំទ្រគ្នាទៅវិញ ទៅមក ក្នុងកិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ និងអន្តរជាតិជាបន្តទៅទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ