សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈ​ប្រតិ​ភូជាន់​ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹក​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៨ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣២ ដែល​​​ប្រ​ព្រឹ​ត្ត​ទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

អញ្ជើញជូនដំណើរសម្តេចនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៅឯព្រលានយន្តហោះ មានវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តមលោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ជាផងដែរ ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ