សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
អញ្ជើញជូនដំណើរសម្តេចនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៅឯព្រលានយន្តហោះ មានវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តមលោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ជាផងដែរ ។