ប្រសាសសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ១៥រោងចក្រ នៅតំបន់ទឹកថ្លា

(FN)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញ​ជួប​សំណេះសំ​ណាលជាមួយកម្មក​រ-កម្មការិនី និងនិយោជិត ចំនួន១៥១៩០នាក់ មកពី​១៥រោងចក្រ នៅតំបន់ទឹកថ្លា នៅតំបន់ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកម្មករ កម្មការិនី ទៅវាលព្រះមេរុ ទៅចូលរួមត្បាញក្រមាវែងជាងគេ ដើម្បីបង្ហាញ​ពីការរួបរួមកម្លាំង​របស់ពលរដ្ឋខ្មែរ​ក្នុងការបំបែកឯតទគ្គកម្មនេះ, សម្តេចនាយករដ្ឋមន្ត្រីក៏បាន​ប្រកាសថា នឹងរកពេល​ទៅចូល​រួមត្បាញ​ក្រមានេះ​ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការត្បាញ​ក្រមាវែង​ជាងគេដែ​លមាន​ប្រវែង​រហូត​ដល់ ១ពាន់ម៉ែត្រនេះ គឺជា​ព្រឹត្តិការណ៍​បង្ហាញកា​ររួបរួម​កម្លាំង​ក្នុង​សង្គម​ខ្មែរ ដើម្បី​សម្រេច​លទ្ធផលរួម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលជាមួយ​កម្មករ-កម្មការិនី និងនិយោជិត បាន​ក្លាយទៅជាការ​ញៀន​សម្រាប់​សម្តេច​ទៅហើយ ពោលបើ​សប្តាហ៍​ណាមិន​បានជួប​ជាមួយក​ម្មករ- កម្មការិនី សម្តេចមាន​អារម្មណ៍​នឹករលឹក​ទៅដល់ពួកគេ ជាពិសេសក​ម្មការិនីមានផ្ទៃពោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងតំណែង​ជានាយក​រដ្ឋមន្ត្រីរយៈ៣១ឆ្នាំមកនេះ បានហែល​ឆ្លងឧបសគ្គ និងរែក​នូវ​អម្រែកដ៏ធ្ងន់ធ្ងរ ពោល​មិនខុស​ពីការ​រែកភ្នំ​ឡើងជិះ​លើ​ក្បូន ឬស្សីនោះទេ។ សម្តេចនាយករដ្ឋ​មន្ត្រីថ្លែងថា សមិទ្ធផលនេះ មិនមែនជាកិច្ច​ខិតខំប្រឹង​ប្រែងរបស់​សម្តេច​តែម្នាក់​ឯងនោះទេ គឺមាន​ជាការចូលរួ​មពីថ្នាក់ដឹក​នាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរ​ដ្ឋខ្មែរទាំងមូល។

* សម្តេចនាយករដ្ឋមន្ត្រីបានរំលឹក​ដល់កម្មករ-កម្មការិនីថា ការប្រឹងប្រែងរួម​គ្នារវាង​សម្តេច ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការរំដោះជាតិ ទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់របស់របបខ្មែរក្រហម ប្រឹងប្រែងស្វែងរកសុខសន្តិភាព គឺជាឱកាសមាសសម្រាប់ការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករ-កម្មការិនីថា សមិទ្ធផលដែល​កម្ពុជាកំពុងមា​នមិន​មែនបានមក​ពីទេវតាប្រទាន ឬកិ​ច្ចខិតខំ​​របស់ប​ក្សប្រឆាំង ដែលគាំទ្ររបបខ្មែរ​ក្រហមនោះឡើយ។

* សម្តេចតេជោ បានប្រាប់កម្មករ​-កម្មការិនីថា បើចង់ដឹងថា អតីតកម្ពុជា​វាលំបាក​ដល់​កម្រិត​ណានោះសូម​ទៅសួរ​ឪពុក-ម្តាយ និងជីដូនជីតា ដែលធ្លាប់បានឆ្លងកាត់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃអាទិត្យ សប្តាហ៍នេះការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងចាប់ផ្តើមហើយ ដោយមានគណបក្សនយោបាយ ចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច។

* សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរជាមួយបងប្អូនកម្មករ កម្មការិនី ដែលទទួលបានប្រាក់ឈ្នួលគោល ១៧០ដុល្លារសម្រាប់ឆ្នាំ២០១៨នេះ។ សម្តេចនាយករដ្ឋមន្ត្រីថា សមិទ្ធផលនេះ មិនមែនបានមកពីបក្សប្រឆាំងនោះទេ តែបានមកពីការ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកៀរគរអ្នកវិនិយោគ និងពង្រីកទីផ្សារនៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអនុវត្តន៍ច្បាប់ដឹកជញ្ជូនត្រូវតែគោរពដោយកំណត់ឲ្យរថយន្តដឹក​ជញ្ជូនមានប្រវែង​ត្រឹមតែ១៦ម៉ែត្រ ហើយមន្ត្រីជំនាញ​មិនបាន​កាត់ទូកុងតឺន័រ​នោះទេ គឺកាត់តែរថយន្តកែ​ច្នៃខុស​លក្ខណៈបច្ចេកទេសប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះមិនមានប្រទេសណាមួយ ឬអង្គការអន្តរជាតិណាមួយមកដាក់ការកៀបសង្កត់លើប្រទេសមួយដែលមានអធិបតេយ្យភាព ពេញលេញនោះទេ។ ការបញ្ជាក់របស់សម្តេចបន្ទាប់ពីមានការស្តាប់ឮការសន្ទនាតាមទូរស័ព្ទថា អង្គការសហប្រជាជាតិចាប់ផ្តើមដាក់គំនាបលើរាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងជំនួបជាមួយបណ្តាញអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានាថ្ងៃម្សិលមិញនេះ សម្តេចបានរំលឹកពួកគេថា គ្រប់គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា គឺត្រូវសិក្សារួមគ្នាជាមួយក្រសួងពាក់ព័ន្ធ។

* ប្រតិកម្មនឹងការចរចាគ្នាតាមទូរស័ព្ទរបស់ក្រុមពួកជ្រុលនិយមដែលថា កិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី នឹងមានការស្តីបន្ទោស ឬកៀបសង្កាត់សម្តេចតេជោ ហ៊ុន សែន នោះ សម្តេចបានឆ្លើយតបថា ត្រូវរៀនស្គាល់ពីអាស៊ានឲ្យច្បាស់បន្តិច ពោលអាស៊ានបើអត់សម្តេច គឺមិនបាននោះទេ។ បើអត់វត្តមានសម្តេច, សម្តេចនឹងបដិសេធសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំរវាងអាស៊ាន-អូស្ត្រាលី។

* សម្តេចថ្លែងថា អាស៊ានប្រកាន់គោលការណ៍កុងសង់ស៊ីស បើអត់មានមេដឹកនាំប្រទេសណាមួយចូលរួមសេចក្តីថ្លែងការណ៍ផ្សេង ពាក់ព័ន្ធអាស៊ានមិនអាចចេញបានឡើយ។ សម្តេចបន្តថា អូស្ត្រាលីត្រូវអរគុណកម្ពុជា ដែលបានមកបញ្ចុះបញ្ចូលសម្តេចឲ្យចូលរួមខួបរំលឹកអនុស្សាវរីយ៍អាស៊ាន-អូស្ត្រាលី។

* សម្តេចនាយករដ្ឋមន្ត្រីថា ក្នុងដំណើរទៅកាន់ប្រទេសអូស្ត្រាលី សម្តេចនឹងអញ្ជើញជួបសំណេះ​សំណាល​ជាមួយ​បងប្អូនប្រជាពលរដ្ឋខ្មែរនៅ ក្នុងប្រទេសអូស្ត្រាលីផងដែរ។

* សម្តេចតេជោថា សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នឹងមិនអាចចេញបានឡើយ ប្រសិន​បើគ្មាន​វត្តមានសម្តេច។ ដូច្នេះកុំមានការបង្គាប់បញ្ជាណាមួយ ដើម្បីដាក់គំនៀបលើកម្ពុជានោះ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អង្គការសហប្រជាជាតិគ្មានហេតុផល និងសិទ្ធិណាមួយមកបង្គាប់បញ្ជា ឬ ដាក់គំនៀបលើរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ពោលគ្រប់មន្ត្រីអង្គការសហប្រជាជាតិ គឺត្រូវមកធ្វើការនៅកម្ពុជា ដោយគោរពទៅតាមច្បាប់របស់កម្ពុជា។

* បន្ថែមពីលើអនុសាសន៍ទាំង៨ក្នុងវិស័យការងារកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហើយនោះ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ថ្មីមួយទៀត គឺត្រូវដោះស្រាយឲ្យបានភ្លាមៗចំពោះការបិទរោងចក្រមួយចំនួន។ សម្តេចបានបញ្ជាឲ្យយកថវិការបស់ក្រសួងសេដ្ឋកិច្ច យកទៅដោះស្រាយជូនកម្មករ កម្មការិនី មិនត្រូវឲ្យពួកគេជួបបញ្ហាដោយគ្មានដំណោះស្រាយនោះទេ ហើយត្រូវប្រឹងរកការងារថ្មីជូនកម្មករ កម្មការិនី នៅរោងចក្រដែលបានបិទនោះ។

* បន្ថែមពីលើអនុសាសន៍ទាំង៨ក្នុងវិស័យការងារកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហើយនោះ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ថ្មីមួយទៀត គឺត្រូវដោះស្រាយឲ្យបានភ្លាមៗចំពោះការបិទរោងចក្រមួយចំនួន។ សម្តេចបានបញ្ជាឲ្យយកថវិការបស់ក្រសួងសេដ្ឋកិច្ច យកទៅដោះស្រាយជូនកម្មករ កម្មការិនី មិនត្រូវឲ្យពួកគេជួបបញ្ហាដោយគ្មានដំណោះស្រាយនោះទេ ហើយត្រូវប្រឹងរកការងារថ្មីជូនកម្មករ កម្មការិនី នៅរោងចក្រដែលបានបិទនោះ។

* សម្តេចតេជោ បញ្ជាឲ្យយកថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅដោះស្រាយជូនកម្មករ កម្មការិនី នៅតាមរោងចក្រដែលបិទទ្វារ មិនត្រូវទុកឲ្យពួកគេចេញមកតវ៉ា ដោយគ្មានដំណោះស្រាយឡើយ។

* បន្ថែមពីលើអនុសាសន៍ទាំង៨ក្នុងវិស័យការងារកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហើយនោះ នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ថ្មីមួយទៀត គឺត្រូវដោះស្រាយឲ្យបានភ្លាមៗចំពោះការបិទរោងចក្រមួយចំនួន។ សម្តេចបានបញ្ជាឲ្យយកថវិការបស់ក្រសួងសេដ្ឋកិច្ច យកទៅដោះស្រាយជូនកម្មករ កម្មការិនី មិនត្រូវឲ្យពួកគេជួបបញ្ហា ដោយគ្មានដំណោះស្រាយនោះទេ ហើយត្រូវប្រឹងរកការងារថ្មីជូនកម្មករ កម្មការិនី នៅរោងចក្រដែលបានបិទនោះ។

* សម្តេចតេជោថ្លែងថា ការកាន់តំណែងនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ និងទី៧ គឺច្បាស់ហើយ តែសម្រាប់អាណត្តិទី៨ មិនទាន់ច្បាស់នៅឡើយ។ សម្តេចថ្លែងថា សម្តេចចង់បន្តដំណើរ និងរួមរស់ជាមួយប្រជាពល​រដ្ឋកម្ពុជា ដើម្បីថែទាំងជាតិកម្ពុជា និងប្រជាពលរដ្ឋទៅមុខបន្តទៀត ឆ្ពោះទៅការរីកចម្រើនលូតលាស់ដ៏អស្ចារ្យមួយ។

* សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា គិតថ្ងៃដំបូងនៃខែមករា មកដល់ថ្ងៃទី២០ ខែកុម្ភៈ កម្មការិនីសម្រាលកូនមានចំនួន ៧,០៦៣នាក់ ដោយទទួលបានកូនសរុប៧,១២៥។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨នេះទៅកម្មការិនី ដែលសម្រាលកូនបានមួយទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀល កូនភ្លោះពីរ ទទួលបាន៨០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបាន១លាន២សែនរៀល។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យអ្នកប្រតិបត្តិករស៊ីម៉ាក់ទាំងអស់ រួមទាំងអ្នកបម្រើការនៅតាម​អង្គការពាក់ព័ន្ធការបោសសំអាតមីនផ្សេងៗទៀត អាចទទួលបានសេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យមិនគិតថ្លៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះឈ្នួលទាំងអស់ដែលមិនដំឡើងថ្លៃ ដែលនឹងជួយដល់ជីវភាពរបស់កម្មករ កម្មការិនី។

* សម្តេចតេជោបន្តរំលឹកបងប្អូនកម្មករ កម្មការិនីថា រក្សាឲ្យបានសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពនៅក្នុងប្រទេស ទើបទទួលបានការងារធ្វើ ពោលមិនមានអ្នកវិនិយោគណាមកវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំឲ្យកម្មករ កម្មការិនីទាំងអស់ត្រូវរក្សាសៀវភៅការងារបញ្ជាក់ពីរយៈពេលបំពេញការងារ ដើម្បីទទួលបានប្រាក់សោធននិវត្តន៍នៅពេលឈប់បំពេញការងារ បន្ទាប់ពីធ្វើការចាប់ពី២៥ឆ្នាំឡើងទៅ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសកម្ពុជាទៅមុខទៀតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន ព្រមានចំៗវេជ្ជបណ្ឌិតវះកាត់ខួក្បាលម្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិយាយតាមទូរស័ព្ទថា បន្តិចទៀតលោកស្រី ហ៊ុន ម៉ាណា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យនេះ។ សម្តេចតេជោ បានថ្លែងថា កូនស្រីសម្តេចមិនមានចំណេះដឹងទៅគ្រប់គ្រងពេទ្យនេះឡើយ គឺគ្រាន់តែជួយបរិច្ចាគថវិកាជួយដំណើរការប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរបស់សម្តេច គឺជាវត្តមាននៃការអភិវឌ្ឍន៍ និងរីកចម្រើន។ សម្តេចថា ព្រោះតែបែបនេះហើយ ទើបក្រុមប្រឆាំងប្រឹងវាយសម្តេច ព្រោះគេយល់ថា វាយសម្តេចដួល គឺស្មើនឹងផ្តួលគណបក្សប្រជាជនកម្ពុជាបានជោគជ័យ។

* សម្តេចតេជោ ប្រកាសថា បើត្រកូលហ៊ុន ធ្វើខុសច្បាប់ គឺត្រូវទទួលទោសដូចគ្នា ដូចជាក្មួយប្រសាររបស់សម្តេចម្នាក់ដែលបានបើកល្បែងជល់មាន់ គឺត្រូវតែដាក់គុកដោយគ្មានការលើកលែង។ សម្តេចថ្លែងថា បុរសក្មួយប្រសារនេះគឺជាអ្នកចូលមកបំផ្លាញត្រកូលហ៊ុន។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់មិនមានកំណត់សម្រាប់ត្រកូលអ្នកនេះ ឬអ្នកនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថា អ្នកតវ៉ាប្រឆាំងសម្តេចនៅក្រៅប្រទេសមានប្រមាណ ១០ភាគរយប៉ុណ្ណោះ ពោលមានចំនួនតិចជាងអ្នកដែលគាំទ្រសម្តេច។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលើកលែងឲ្យអ្នកតវ៉ាទាំងឡាយណា ដែលដុតរូបសម្តេចមិនពួកគេនៅក្រៅ ឬក្នុងប្រទេសឡើយ។ សម្តេចថា អ្នកដែលតវ៉ារូបណា ដែលដុតរូបសម្តេចនឹងចាត់ការតាមច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសថា ចលនាសង្រ្គោះជាតិរបស់ទណ្ឌិត សម រង្ស៊ី គឺជាអង្គការភេរវកម្ម ដែលមានបំណងបំផ្លាញជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថាវេលាម៉ោង៩៖៤៦នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយបន្តផ្ទាល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃ...

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort