សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសារបាយជាមួយបងប្អូនធាក់ស៊ីក្លូនៅកោះពេជ្រ

នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញទស្សនាពិព័រណ៍យោធា និងកីឡាកងទ័ពរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ យើងដឹងហើយថា ស៊ីក្លូ គឺជាអត្តសញ្ញាណមួយរបស់ជាតិយើងដែរ ដែលយើងត្រូវនាំគ្នាថែរក្សាកុំអោយបាត់បង់។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសបើកជាផ្លូវការនូវ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)។ មូលនិធិនេះ គឺចាប់ផ្តើមពីថវិកាសប្បុរស ៥០០ លានរៀល ដែលបានទទួលពីសប្បុរសជននានា និងពាណិជ្ជករនៅក្នុងប្រទេស។ បងប្អូនអ្នកធាក់ស៊ីក្លូ គឺអាចដាក់ពាក្យសុំចូលជាសមាជិកសមាគបាន ដោយមិនតម្រូវអោយបង់ប្រាក់សមាជិកឡើយ។ សមាជិកទាំងអស់នឹងទទួលបាននូវផលប្រយោជន៍មួយចំនួនដូចជាៈ ១)ប្រាក់ជួលស៊ីក្លូប្រចាំថ្ងៃ ២,០០០៛ ២) ប្រាក់អាហារ ៥,000៛ ៣) សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដែលផ្តល់ដោយមូលនិធិសមធម៍។ ក្រៅពីផលប្រយោជន៍ខាងលើ គឺសមាគមនឹងពិចារណាក្នុងការផ្តល់ការឧបត្តម្ភបន្ថែមជូនបងប្អូនអ្នកធាក់ស៊ីក្លូ ដូចជាក្នុងរដូវបុណ្យទាន (ចូលឆ្នាំ និងភ្ជុំបិណ្ឌ មរណៈភាព…ជាដើម)។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើតាំងជា ប្រធានកិត្តិយសរបស់ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)”។ នៅថ្ងៃនេះបងប្អូនសមាជិកអ្នកធាក់ស៊ីក្លូទាំង៣០៨នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៥៧ម៉ឺនរៀល (៥០០,០០០៛ ជាអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និង ៧០,០០០៛ ប្រាក់ពីមូលនិធិ) ព្រមទាំង ភួយ, អាវរងារ, កន្សែង,ក្រមា អាវភ្លៀង មុង និងអង្រឹងជ្រលក់ថ្នាំការពារមូស។ មូលនិធិទាំងនេះ គឺដាក់នៅក្នុងកាត Wing ដែលបងប្អូនងាយស្រួលអាចបើកនៅ Wing នៅគ្រប់ទីកន្លែង។ នេះគឺជាយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងទ្វេ ដើម្បីអោយជីវិត និងជីវភាពរស់នៅរបស់លោកតា អុំ ពូ និងបងប្អូនអ្នកធាក់ស៊ីក្លូទូទាំងប្រទេសកាន់តែប្រសើរឡើង។ សូមបងប្អូនអ្នកធាក់ស៊ីក្លូ គោរពច្បាប់ចរាចរណ៍ កុំប្រើប្រាស់គ្រឿងស្រវឹងដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ សូមក្រុមហ៊ុនទេសចរណ៍ជួយទាក់ទាញទេសចរបរទេសអោយចូលរួមប្រើប្រាស់ស៊ីក្លូ។ យើងចូលរួមជិះស៊ីក្លូដើម្បីជួយលើកស្ទួយជីវភាពបងប្អូនស៊ីក្លូ។ ស៊ីក្លូ គឺកាត់បន្ថយការបំពុលបរិស្ថានក្នុងទីក្រុង។ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់សប្បុរជនទាំងអស់ដែលបានឧបត្ថម្ភដល់មូលនិធិស៊ីក្លូថ្ងៃនេះ និងបន្តឧបត្ថម្ភប្រចាំឆ្នាំ។ នៅថ្ងៃនេះ មូលនិធិសរុបដែលទទួលបានជាបថមគឺមាន ប្រាក់វិភាគទានសម្តេចតេជោ និងសម្តេចកិត្តិ ២៤០,០០0ដុល្លារ និងប្រាក់សប្បុរជនជាង ២០០,០០០ ដុល្លារថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort