សម្ដេចតេជោ ហ៊ុនសែន អញ្ជើញជួបភិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីចិន

នៅថ្ងៃទី១៣ វិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី កឺឈៀង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងជំនួបនេះ ឯកឧត្តម លី កឺឈៀង បានសម្តែងសេចក្តីរីករាយដែលបានជួប សម្តេចតេជោនាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តចាស់របស់ចិន។ នេះគឺបានបង្ហាញបង្ហាញច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ឋកាន់តែល្អប្រសើរជាលំដាប់រវាងកម្ពុជា និងប្រទេសចិន ជាពិសេសគឺរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ ឯកឧត្តមលី កឺឈៀង បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា ជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យដល់កម្រិតកាន់តែខ្ពស់ថែមទៀត។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តចិនដែលបានចាត់ទុកកម្ពុជាជាមិត្តចាស់ប្រកបដោយទំនុកចិត្តគ្នាទៅវិញទៅមកយ៉ាងខ្លាំងបំផុត។ នៅក្នុងជំនួបនេះដែរ គឺកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ២ នៅរាជធានីភ្នំពេញនាខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តី លី កឺឈៀង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផង និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាផង ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ ស្របពេលនៃខួបអនុស្សាវរីយ៍ទី ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាការឆ្លើយតប ឯកឧត្តម លី កឺឈៀង បានទទួលយកការអញ្ជើញរបស់ សម្តេចតេជោ ដោយរីករាយ និងសន្យារួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងបានទទួលជោគជ័យនៅឆ្នាំ២០១៨ខាងមុខនេះ ។ នៅក្នុងឱកាសនោះដែរ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីការជំរុញនូវការអនុវត្តគម្រោងកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវសេដ្ឋកិច្ច ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ភាគីចិនបានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការជួយជំរុញឱ្យការកសាងផ្លូវល្បឿនលឿននេះបានសម្រចទៅឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដែលជាមរតកនៃសង្រ្គាមរាំរ៉ៃនៅកម្ពុជារាប់ទសវត្សកន្លងមកហើយ។ ភាគីមិត្តចិនបានជម្រាបជូនសម្តេចតេជោថា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិនក្នុងការជួយប្រទេសនានា ដែលកំពុងជួបប្រទះនូវបញ្ហានេះ។ មិត្តចិនសន្យាថានឹងជួយឱ្យអស់លទ្ធភាពដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស និងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែងហើយដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យ និងសម្រេចឱ្យបានមុនពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីចិននៅកម្ពុជានាពេលខាងមុខនេះ។ មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមនាយករដ្ឋមន្រ្តី លី កឺឈៀង បានបញ្ជាក់ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន សារជាថ្មីនូវការគាំទ្រពេញទំហឹង និងបន្តជួយដល់កម្ពុជាក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍកម្ពុជាអោយកាន់តែរីកចម្រើន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃ...

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort