សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តដ៏ធំធេងនៅខេត្តស្ទឹងត្រែង

សម្តេចតេជោ បានអបអរសាទរចំពោះ​សមិទ្ឋផលប្រវត្តិ​សាស្រ្ត​ដ៏ធំធេង​នៅខេត្តស្ទឹងត្រែង ថ្លែងដូច្នេះក្នុង​ឱកាស​ដែល​សម្តេច អញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ (Hydro Power Lower Se San 2) ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ។ សមិទ្ឋផលនេះ គឺសម្រេចបានដោយមានការខិតខំប្រឹងប្រែងត្រៀមរៀបចំតាំងពី១០ឆ្នាំមុនមកម៉្លេះ។ សម្តេចតេជោ រីករាយដែល​បានអញ្ជើញម​កបិទទ្វារទឹក​វារីអគ្គីសនី​ថ្ងៃនេះ។ សម្តេចតេជោ ក៏បានអរគុណដល់ក្រសួងពាក់ព័ន្ឋ និងក្រុមហ៊ុនដៃគូទាំងអស់។

សម្តេចតេជោ បានបញ្ជាក់ថា ដំណាក់កាលដុតចន្លុះ ដុតខ្លាញ់ត្រី ដុតប្រេងកាត ដុតទៀន… គឺបានរសាត់ផុតពីកម្ពុជាហើយ។ កម្ពុជាសព្វថ្ងៃកំពុងប្រើប្រាស់អគ្គីសនីជាង២,០០០មេហ្កាវ៉ាត់រួចហើយ។ តម្រូវការអគ្គីសនីគឺនឹងកើនខ្ពស់ទៀត។ ពីមុនការផ្គត់ផ្គង់អគ្គីសនីគឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះត្រូវទិញពីប្រទេសជិតខាង។ ប៉ុន្តែចាប់ពីពេលដំណើរការវារីអគ្គីសនីពីទីនេះទៅ គឺកម្ពុជាមានបណ្តាញផ្គត់ផ្គង់ខ្លូនឯងប្រកបដោយស្ថេរភាពនិងឯករាជភាព យើងមិនត្រឹមតែផ្គត់ផ្គង់សម្រាប់ខេត្តស្ទឹងត្រែងទេ គឺនឹងឆ្លងទៅផ្គត់ផ្គង់នៅខេត្តផ្សេងៗទៀត។ ស្ទើរតែគ្រប់វិស័យ គឺត្រូវការវិស័យថាមពលអគ្គីសនីអោយដើរទៅមុខមុនគេ ដូចជាវិស័យទេសចរណ៍សព្វថ្ងៃគឺត្រូវការអគ្គីសនីចាំបាច់បំផុត។ ច្បាស់ណាស់រាល់នូវការអភិវឌ្ឍ គឺតែងតែប៉ះពាល់ដល់បរិស្ថាន និងបងប្អូនអ្នកភូមិទោះបីតិចឬច្រើនក្តី ដូចជានៅភូមិស្រែស្រណុក និងឃុំក្បាលរមាស គឺរាជរដ្ឋាភិបាល និងក្រុមហ៊ុនបានរួមគ្នាដោះស្រាយជូនបងប្អូនដោយបានសរៀបចំកសាងធ្វើផ្ទះជូនបងប្អូន ហើយបានកាត់បន្ថយផលប៉ះពាល់បរិស្ថានអោយមានកម្រិតទាបបំផុត។ សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានអញ្ជើញមកពិនិត្យការដ្ឋានម្តងរួចមកហើយកាលពីថ្ងៃទី ២៦ កក្កដា ២០១៦។ ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុងប្រទេសកម្ពុជា។ មានក្រុមហ៊ុន៣ដែលរួមគ្នាវិនិយោគដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១.៥២ លានដុល្លារអាមេរិក។ គម្រោងវិនិយោគនេះក៏បានឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាតិផងដែរ ដែលបានធានាដល់ទុនវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើអោយតម្លៃអគ្គីសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។

ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០គីឡូវ៉ាត់ម៉ោងគឺបង់តែ ៤៨០៛ ប្រសិនបើប្រើចាប់ពី ១១គវម-៥០គវម គឺបង់តែ៦១០៛ រដ្ឋនឹងជួយបង់ជំនួសនូវតម្លៃលើសពីនេះ។ ចំពោះខេត្តរនៈគិរី គឺបង់តែ៦៧០៛ ព្រោះខេត្តនេះគឺមានវារីអគ្គីសនីប្រើរួចហើយ។ សព្វថ្ងៃមានប្រជាពល រដ្ឋជាង៣លានខ្នងផ្ទះដែលទទួលបានអគ្គីសនីប្រើប្រាស់។ យើងត្រូវរៀបចំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទមានអគ្គីសនីប្រើប្រាស់គ្រប់ៗគ្នា។ វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំងថាមពល ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាលើកដំបូងនៅដើមឆ្នាំ២០១៨ ដែលមានកម្លាំងផលិតបាន ១.៩១២ លានគីឡូវ៉ាត់ម៉ោង។ ចំពោះតម្លៃដែលលក់ឲ្យអគ្គិសនីកម្ពុជាគឺ ៦,៩៥ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ (BOT) បន្ទាប់មកនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង។ ក្រោយពីចប់៤០ឆ្នាំ គឺរដ្ឋយកមកគ្រប់គ្រងទាំងស្រុង ឬជួលបន្តអោយក្រុមហ៊ុន។ អរគុណរដ្ឋាភិបាលចិន ដែលបានគាំទ្រនិងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា។ ចំពោះក្រុមហ៊ុនដែលបានមកចុះបញ្ជីវិនិយោគហើយមិនព្រមធ្វើទេគឺបានតែសន្យា គឺរាជរដ្ឋាភិបាលនឹងដកអោយអ្នកផ្សេងធ្វើ។ សម្តេចតេជោ ក៏បានកោតសរសើរសារជាថ្មីដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម និងជាមួយក្រសួងរ៉ែ និងថាមពល។ អរគុណកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមការពាសន្តិសុខដល់ដំណើរការសាងសង់វារីអគ្កីសនី និងជាពិសេសអរគុណបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ដែលបានសហការរហូតដល់កម្រោងដ៏ធំនេះបានចេញជារូបរាងពិតប្រាកដនៅថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងបងប្អូនប្រជាពលរដ្ឋដែលតែងតែគាំទ្រគណបក្សប្រជាជន ហើសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បី សម្តេចតេជោ ហ៊ុន សែន មានឱកាសនិងមានលទ្ឋភាពកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ សង្ឃឹមនិងជឿជាក់លើការគាំទ្ររបស់ប្រជាពលរដ្ឋ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort