ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនអំពីប្រពៃណីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាចំពោះសុខទុក្ខប្រជាពលរដ្ឋ៖

ទី១៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញសំណេះសំណាល និងចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់។ វត្តមានរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញពីប្រពៃណីដឹកនាំរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាពីជំនាន់មួយទៅជំនាន់មួយ ដែលជានិច្ចកាលតែងតែស្ថិតនៅជាមួយប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋនៅពេលដែលពួកគេមានទុក្ខលំបាក ពោលគឺ «ទីណាពលរដ្ឋមានទុក្ខ មានមុខសម្ដេចតេជោ-ធិបតី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួយជានិច្ច។

ជាក់ស្ដែង ពេលប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានគិតគូរដល់ការស្តាឡើងវិញនូវការខូចខាត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងផលដំណាំរបស់កសិករ។ ការចែកស្រូវពូជជូនប្រជាកសិករជាឧទាហរណ៍ស្រាប់។ ក្រៅពីចែកស្បៀង និងស្រូវពូជដោយផ្ទាល់ដៃ សម្តេចធិបតី ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធចុះធ្វើសកម្មភាពដូចគ្នានៅក្នុងបណ្ដាខេត្តដែលរងគ្រោះដោយទឹកជំនន់ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។ សម្តេចធិបតី នាយករដ្ឋមន្ត្រីសន្យាថា គណបក្សប្រជាជនកម្ពុជានៅតែបន្តបម្រើប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនៅពេលដែលប្រជាពលរដ្ឋជួបការលំបាកមិនថា ដោយសារសង្គ្រាម ឬគ្រោះធម្មជាតិផ្សេងៗឡើយ ក្រោមអភិក្រម «មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ»។

ទី២៖ រហូតមកទល់ពេលនេះ ទោះបីជាបទឈប់បាញ់លើកទី២ បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀតនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែការរារាំង តាមរយៈការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃ។ ប្រឈមមុខនឹងបញ្ហានេះ រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយច្បាស់លាស់ និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹកដោយគិតគូរទាំងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។

ជាក់ស្ដែង ក្រោយមានបទឈប់បាញ់ អាជ្ញាធររាជរដ្ឋាភិបាលបានសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ក្នុងតំបន់ដែលពួកគេអាចវិលត្រឡប់ទៅវិញបាន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋភៀសសឹកជួបប្រទះសំដៅជួយសម្រួលនិងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋស៊ីវិលស្លូតត្រង់ទាំងនោះ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្ដោះអាសន្ននៅក្នុង «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលអនាគត។

ក្រៅពីផ្ដល់ជូនផ្ទះបណ្ដោះអាសន្ន ប្រជាពលរដ្ឋភៀសសឹកក៏ទទួលបានការគិតគូរដល់សន្តិសុខ សុវត្ថិភាព ជីវភាព និងសុខុមាលភាព តាមរយៈការដោះស្រាយជូនបងប្អូននូវភ្លើងអគ្គិសនី ទឹកស្អាត និងការឧបត្ថម្ភស្បៀងអាហារ ការសិក្សារបស់កុមារ រួមទាំងសេវាសុខាភិបាលផង។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្ម ដើម្បីជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នាសំដៅដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់និងជាស្ថាពរ ជាពិសេសជំរុញការអនុវត្តចំណុចទី៣នៃសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រគល់ភារកិច្ចឱ្យគណៈកម្មការ JBC ចុះវាស់វែងនិងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ដោយផ្ដល់អាទិភាពដល់ទីតាំងដែលរងផលប៉ះពាល់ហើយដែលមានជនស៊ីវិលរស់នៅ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ចំខួបមួយឆ្នាំនៃសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ) សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃសេចក្ដីថ្លែងការណ៍រួមនេះ និងសូមបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) គឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។

នេះគឺជាភស្តុតាងដែលបង្ហាញពីការយកចិត្តទុកដាក់ និងសកម្មភាពជាក់ស្ដែងរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ មិនថាពលរដ្ឋភៀសសឹក ឬពលរដ្ឋដែលរងគ្រោះដោយសារគ្រោះអាសន្ននានា ដូចជាទឹកជំនន់ជាដើម៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញជាអធិបតីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណ...

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង «ពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា»
beylikdüzü escort escort beylikdüzü beylikdüzü escort