សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អ៉ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ ឯកឧត្តម អ៉ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោមជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម អ៉ីរ៉ាក់លី អាសាលវីលី (Irakli Asashvili) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្សកហ្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានសម្ដែងក្តីសង្ឃឹមថា វត្តមានរបស់ ឯកឧត្តម ក្នុងនាមជាឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំកម្ពុជា នឹងចូលរួមចំណែកជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Irakli Asashvili បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ ឯកឧត្តម ក៏បានសម្ដែងការគោរព និងកោតសរសើរចំពោះ តួនាទីដឹកនាំ និងបទពិសោធន៍ របស់ សម្ដេចតេជោ ដែលឯកឧត្តមបានសិក្សាស្វែងយល់តាមរយៈឯកសារប្រវត្តិសាស្ត្រនិងសារព័ត៌មាន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការខិតខំប្រឹងប្រែងជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្សកហ្ស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានបញ្ជាក់ថា ទោះបីកម្ពុជា និងហ្សកហ្ស៊ី មានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ក៏ប្រទេសទាំងពីរនៅតែអាចពង្រឹងទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្ដេចតេជោ បានលើកទឹកចិត្តឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និងស្វែងរកវិស័យសំខាន់ៗដែលមានសក្តានុពល ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យទំនាក់ទំនង កម្ពុជា–ហ្សកហ្ស៊ីកាន់តែស៊ីជម្រៅ។
ក្នុងជំនួបនេះដែរ សម្ដេចតេជោ បានរំលឹកអំពីដំណើរទស្សនកិច្ច របស់សម្ដេចទៅកាន់ប្រទេសហ្សកហ្ស៊ីនាពេលកន្លងមក និងបានសម្ដែងក្តីសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនឹងបន្តរឹងមាំនិងរីកចម្រើនថែមទៀត។

ជាចុងក្រោយសម្ដេចតេជោបានជូនពរ ឯកឧត្តម Irakli Asashvili ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនិងការបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតី៖ ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង
beylikdüzü escort escort beylikdüzü beylikdüzü escort