ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ​ជាមួយ​ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជាក្នុងការរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» យ៉ាងល្អប្រសេីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ម៉ាឡេស៊ី​-កម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភា​ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ីនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី​ បានវាយតម្លៃខ្ពស់ និង​សម្ដែងនូវការពេញចិត្ត​ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានគូសរំលេចពីកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបាន​បញ្ជាក់ថា ប្រទេសទាំងពីរនៅ​មានសក្ដានុពលជាច្រើនទៀត​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។​

សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានបន្តពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ, សុខាភិបាល, ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ទេសចរណ៍ ,ថាមពល,​ ​បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។

លើសពីនេះ សម្តេច​ធិបតី​ និង​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក​រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅ​​រួមចំណែកដល់ការថែរក្សា​សន្ដិភាព ស្ថិរភាព និង​វិបុលភាពនៅក្នុងតំបន់។

មុននឹងបញ្ចប់ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជាថ្មីម្តងទៀតចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង​បាន​ជម្រាប​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort